Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនរងគ្រោះ​ជា​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង​ជិះឡាន​ដេញតាម​ជនសង្ស័យ​ដែល​ឆក់​កាបូប​លុយ តាម​ពីក្រោយ​រួច ជនសង្ស័យ​ជ្រុល​ទៅបុក​គូទ​រថយន្ត​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​រថយន្ត​មួយគ្រឿង ដែល​អះអាងថា​ជា​ជនរងគ្រោះ ដែល​ត្រូវ​ជនសង្ស័យ​ឆក់​កាបូប​បានសម្រេច​រួច​ក៏​គាត់​ជិះ​ដេញតាម​ក្រោយ រួច​ទៅបុក​ម៉ូតូ​ជនសង្ស័យ​ពីក្រោយ បណ្ដាលឱ្យ​ម៉ូតូ​ជនសង្ស័យ​ជ្រុល​ទៅបុក​គូទ​រថយន្ត​មួយគ្រឿង​ទៀត​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ២ និង ០០ នាទី​ត្រូវ​និង​ថ្ងៃ​ពុធ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវហាណូយ​ ​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធាន​ឋី​ភ្នំពេញ​។​

​បុរស​ដែល​អះអាងថា​ជា​ជនរងគ្រោះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ប្រាប់ថា​ជា​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង ជិះ​រថយន្ត ម៉ាក​ហា​ឡេ​ន​ឌ័​រ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​2AF-7006 រីឯ​អ្នកស្លាប់​មានឈ្មោះ សាយ គឹម​នី ភេទ​ស្រី​អាយុ​៣០​ឆ្នាំ កាត់សក់​តែងខ្លួន​ធ្វើ​ប្រុស មាន​លំនៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥​ដែល ពាក់​ផ្លាកលេខ​ភ្នំពេញ​1HO-2546 ។

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ដោយមាន​រថយន្ត ម៉ាក​ហាយ​ឡេ​ន​ឌ័​រ មួយគ្រឿង​ទៀត​បើក​ដេញតាម​ពីក្រោយ លុះ​មកដល់​កន្លែងកើតហេតុ ត្រូវបាន​រថយន្តបុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ដួល​បោក​ក្បាល​នៅ លើ​ថ្នល់ ខ្ទាត​ទៅបុក​គូទ​រថយន្ត មួយគ្រឿង​ទៀត ផ្នែក​ខាងក្រោយ​ពេញទំហឹង បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ រួច​រថយន្ត​នោះ​បន្តដំណើរ​ទៅមុខ​បាត់ទៅ ។

​តាម​ពាក្យ​អ្នកបើក​បររថ​យន្តដេ​ញ​តាម​បុក​ពីក្រោយ​នោះ បាន​អះអាង ថា ខ្លួន​ជា​ចៅក្រម​ខេត្តកោះកុង គាត់​ពុំមាន​ចេតនា បុក​ជនសង្ស័យ​ឱ្យស្លាប់​នោះទេ ។ នៅមុន​ពេល កើតហេតុ គាត់​បាន​ជិះ​រថយន្ត ទៅ​កាត់សក់ នៅតាម​ផ្លូវ​លេខ​១០១១ ក្នុងភូមិ ពោងពាយ ខណៈពេល​ចុះ​ពីលើ​រថយន្ត ដើរ​កាន់​កាបូប​នៅ​ដៃ ស្រាប់តែ​ជនសង្ស័យ​រូបនោះ បានធ្វើ​សកម្មភាព​ឆក់យក​បានសម្រេច ។ ភ្លាមៗ គាត់​បាន​ជិះ​រថយន្ត​ដេញតាម គោលបំណង កៀរ​ផ្តួល ដើម្បី​យក​កាបូប​វិញ​ប៉ុណ្ណោះ ដោយមាន​ប្រាក់​ប្រមាណ ជាង​៦​ពាន់​ដុល្លារ ។​

​ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ និង​ស្រាវជ្រាវ​បន្ថែម រួច​នាំខ្លួន​ចៅក្រម​រូបនោះ ទៅកាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ​បន្ត និង​ចាត់ការ​តាម​នី​វិធី​តាមច្បាប់​៕ ដោយ ៖ សា មេ​ត​

spot_img
×