Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក Rang Rover មួយគ្រឿង​ជ្រុល​ទៅបុក​គូទ​រថយន្ត​ដឹកទំនិញ​ពេញទំហឹង​រង​ការខូចខាត ផ្នែក​ខាងមុខ ទាំងស្រុង​

spot_img

​ភ្នំពេញ​÷ រថយន្ត​ម៉ាក Rang Rover មួយគ្រឿង​ជាន់​ហ្វ្រាំង មិន​ជាប់​ជ្រុល​ទៅបុក​រថយន្ត​ប្រភេទ​ដឹកទំនិញ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​រថយន្ត​ទាំងស្រុង និង​រងរបួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៥៨ នាទី​យប់ ថ្ងៃ​ពុធ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ មហាវិថី​ឈ្នះៗ ដែល​ស្តិ​ត នៅក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ចេញពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ពី​គ្រឿង​ធ្វើដំណើ​ស្រប​ទិស​គ្នា​ក្នុងទិសដៅ​ពី​កើតមក​លិច ស្រាប់តែ​ជិត​ដល់​ចំណុចកើតហេតុ​​រថយន្ត​ដឹកទំនិញ មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ រតនគីរី 3A 1151 បាន​បត់​ដោយ​មិន​វៃ​ភ្លើង​ស៊ី​ញ្ញូ ប្រុង​ឡើងទៅ​ផ្លូវជាតិ​លេខ​១ វិញ ហើយ​ភ្លាម​នោះដែរ​រថយន្ត​ម៉ាក rang rover មួយគ្រឿង​ទៀត​ធ្វើដំណើ​ពីក្រោយ​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2BD 6292 ដែល​ធ្វើដំណើ​ពីក្រោយ​ក្នុង​ល្បឿន​លឿន​រួច​ជាន់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​រថយន្ត​ទៅខាង និង​រងរបួស​ម្នាក់​ប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះមក​ដល់​រួច​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​ចុះមក​ធ្វើ​កំណត់ហេតុ និង​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ ដោយ​៖​សា មេ​ត​

spot_img
×