Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​រកលទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ឥណ្ឌា

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានស្នើ​សុំ​ជំនួយ​ពី​ភាគី​ឥណ្ឌា​ផ្ដល់​ប្រឹក្សា​យោបល់​លើ​ការគ្រប់គ្រង​គុណភាព​អាហារ​ហា​ឡា​ល (Halal) ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន និង​ភ្ងៀ​វ​អន្ដរជាតិ​អ៊ីស្លាម​ដែល​នៅ​ប្រទេស​កម្ពុជា​។​

​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា និង​ចូលរួម​អាហារ​ថ្ងៃត្រង់​ជាមួយ លោកជំទាវ ម៉ា​នី​កា ជេន (Manika Jain) ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គ្រប់គ្រង​យ៉ាង​ល្អប្រសើរ​នូវ​ជំងឺ​កូ​វឺ​ដ​-១៩ និង​បាន​ថ្លែង​នៃ​ភាពស្រដៀងគ្នា​រវាង​ប្រទេស​ទាំងពីរ ដូចជា ប្រវត្តិសាស្ដ្រ ទស្សនវិជ្ជា និង​វប្បធម៌​ជាដើម​។

​ក្នុង​កិច្ច​ជំនួប​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ពិភាក្សា​ពី​ទំហំ ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ ដែលមាន​ការរីកចម្រើន ជា​បន្ដបន្ទាប់​។​

​ក្នុង​កិច្ច​ជំនួប​នេះដែរ ឯកឧត្តម​រដ្ឋមន្ដ្រី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ឯកភាព​លើ​ការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ដោយ​ចាប់ផ្ដើម​ពី​ការបង្កើត​ក្រុមការងារ​រួម ពាណិជ្ជកម្ម និង​ការវិនិយោគ​កម្ពុជា​-​ឥណ្ឌា​។​

ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​ពិភាក្សា​ជាមួយ លោកជំទាវ​ឯកអគ្គរដ្ឋទូត នូវ​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ឥណ្ឌា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ផលប្រយោជន៍​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​

​ក្នុងនោះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ដ្រី បានស្នើ​សុំ​ជំនួយ​ពី​ភាគី​ឥណ្ឌា​ផ្ដល់​ប្រឹក្សា​យោបល់​លើ​ការគ្រប់គ្រង​គុណភាព​អាហារ​ហា​ឡា​ល (Halal) ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន និង​ភ្ងៀ​វ​អន្ដរជាតិ​អ៊ីស្លាម​ដែល​នៅ​ប្រទេស​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×