Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី​បន្ត​គាំទ្រ​វិស័យ​មីន ផ្តល់​ថវិកា​៧,៦ លាន​ដុល្លារ​អូស្ត្រាលី ចាប់ពី​ឆ្នាំ​២០២០-២០២៤

spot_img

​ភ្នំពេញ​៖ នៅ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ ក្នុងឱកាស​ជំនួប​ទទួលទាន​អាហារ​ការងារ​ជាមួយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍​គាំទ្រ និង​ប្តេជ្ញា​បន្ត​ជួយ​ដល់​ការងារ​បោសសម្អាត​មីន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្តល់​ដី​សុវត្ថិភាព កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍​។

​ចាប់ពី​ឆ្នាំ​២០២០-២០២៤ អូស្ត្រាលី​បាន​ផ្តល់ជំនួយ​ថវិកា​ចំនួន ៧,៦ លាន​ដុល្លារ​អូស្ត្រាលី តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤ (CFR-IV)​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​បាន​ចូលរួម​ជា​ដៃគូ​ដ៏​មាន​សារសំខាន់​មួយ និង​រួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​គាំទ្រ​ដល់​ការងារ​អភិវឌ្ឍន៍ និង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ក្នុងនោះ អូស្ត្រាលី​បាន​គាំទ្រ​ថវិកា​បោសសម្អាត​មីន​មនុស្សធម៌ ចាប់តាំងពី​ឆ្នាំ​១៩៩៤ ចំនួន​ជាង ១០០​លាន​ដុល្លារ​អូស្ត្រាលី​៕ ដោយ​៖​កូ​ឡាប​

spot_img
×