Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ ​កំពុង​រៀប​ចំ​ធ្វើ​អនុក្រឹត្យ​ទាក់ទង​នឹង​ការការពារ​ចំណី​ផ្លូវ​ ដើម្បី​កុំ​មាន​ការតាំង​លំនៅ​ដោយ​ខុសច្បាប់​

spot_img

ភ្នំពេញ​៖​បន្ទាប់​ពី​បញ្ចប់​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ ក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែ​មករា​ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការក្រសួង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កំពុង​រៀបចំ​អនុក្រឹត្យ​ទាក់ទង​នឹង​ការការពារ​ចំណីផ្លូវ​។

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា “​ដោយសារ​មាន​ការលំបាក​ណាស់ នៅពេល​ដែល​ធ្វើ​ផ្លូវ​ម្តងៗ រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា​ច្រើនណាស់ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​មក​ស្នាក់​នៅ​លើ​ចំណី​ផ្លូវ​តែម្តង ប៉ុន្តែ​នៅពេលដែល​ចង់​ឲ្យ​ពួកគាត់​រើចេញ គឺ​ត្រូវ​សង​ពួកគាត់​ថែម​ទៀត ខណៈ​ពួកគាត់​បាន​មក​រស់នៅ​ដោយ​ខុសច្បាប់​”​។

​លោក​ស៊ុន ចាន់ថុល បាន​លើកឡើង​ថា ដូច្នេះ​យើង​ត្រូវ​រៀបចំ​អនុក្រឹត្យ​ឲ្យបាន​ត្រឹមត្រូវ មាន​ការ​ចូល​ពី​ក្រសួង​រៀបចំ​ដែន​នគរូបនីយកម្ម ពី​ក្រសួង​ពាក់ព័ន្ធ​អាជ្ញាធរ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ធ្វើ​យ៉ាងម៉េច ឲ្យ​អនុក្រឹត្យ​បានល្អ ដើម្បី​គ្រប់គ្រង​ចំណី​ផ្លូវ​ឲ្យបាន​ល្អ ដើម្បី​កុំ​ពួក​គាត់​យក​ចំណី​ផ្លូវ​នេះ ធ្វើជា​កន្លែង​លក់ដូរ កន្លែង​ចាក់សំរាម ។​ល​។ ដែល​បង្ក​ឲ្យ​ផ្លូវ​ស្ទះ និង​ស្ទះលូ​ផងដែរ​៕​ ដោយ​៖​កូឡាប​

spot_img
×