Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វេ​ស​ប៊ុ​ក San Prum ជួយ​ពន្យល់​ផង​! ស្ត្រី​ចិន​ជិះឡាន​ដេញ​បុក​ចោរ​ស្លាប់ ត្រូវ​ជាប់គុក ចុះ​ចៅក្រម​ម្នាក់នេះ​វិញ​មានទោស​ដូចគ្នា​ទេ បន្ទាប់​ជិះឡាន​ដេញតាម​ជ្រុល​បុក​ចោរ​ស្លាប់​?

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​បុរស​ម្នាក់​បានសម្រេច តែ​ត្រូវ​ម្ចាស់​ជិះឡាន​ដេញតាម និង​ជ្រុល​បុក បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅនឹងកន្លែង ដែល​ត្រូវ​បានដឹងថា​ជា​ចោរ​ស្រី​តែងខ្លួន​ជា​ប្រុស រីឯ​ដៃគូ​ម្នាក់ទៀត ជិះ​រត់​គេចខ្លួនបាត់​។

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ២ និង ២០ នាទី រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើតាម​ម្ចាស់​ម្ចាស់​កាបូប ដែល​ត្រូវ​បានដឹងថា​ជា​ចៅក្រម​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា រូបគាត់​បាន​បើករថយន្ត​ម៉ាក Highlander ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AF-7006 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​បំណង​ទៅ​កាត់សក់​នៅ​ហាង​មួយ ប៉ុន្តែ នៅពេល​គាត់​បើកទ្វា​រថយន្ត​បម្រុង​ដើរចូល​ទៅក្នុង​ហាង​កាត់សក់ ស្រាប់​តែមាន​ជនសង្ស័យ​ជា​ស្ត្រី​តែងខ្លួន​ធ្វើជា​ប្រុស​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​សេ ១២៥ ស៊េរី​ឆ្នាំ​២០១៩ មកពី​ក្រោយ ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ដៃ​គាត់​បានសម្រេច​តែម្តង ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​ជិត​១​ម៉ឺន​ដុល្លារ​ឯណោះ​។​

​ម្ចាស់​កាបូប​បន្តថា បន្ទាប់ពី​ឆក់​រួច ចោរ​ស្រី​តែងខ្លួន​ជា​ប្រុស​នោះបាន​ជិះ​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន​តែម្តង ភ្លាមៗ​នោះ គាត់​ក៏បាន​ជិះឡាន​ដេញតាម រហូតដល់​ចំណុចកើតហេតុ ក៏បាន​វាក់​នឹង​រថយន្ត​១​គ្រឿង​ទៀត​នៅខាងមុខ ហើយ​ដោយសារ​ខណៈពេល​នោះ​បើក​លឿន​ទៀត ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនសង្ស័យ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជន​ជា​ចោរ​រូបនេះ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​

​ជុំវិញ​ហេតុការណ៍​ខាងលើនេះ​ផងដែរ មហាជន​បាន​ចោទ​សួរថា តើ​ជនរងគ្រោះ​ជា​ម្ចាស់​កាបូប មានទោស​ដែរឬទេ បើ​ចោរ​ស្លាប់​អ៊ីចឹង​?​។ ក្នុងនោះ​ផងដែរ គណនី​ហ្វេ​ស​ប៊ុ​កលោក San Prum ក៏បាន​ចោទ​ឡើងជា​សំណួរ​ប្រៀបធៀប​២​ករណី​ដូចគ្នានេះ​យ៉ាង​ដូច្នេះ​ថា​៖ «​តើ​អ្នកច្បាប់​កម្ពុជា ឆ្នាំ​២០២០ អាច​ពន្យល់​បានទេ​???? ហេតុការណ៍​ទី​១ នៅ​ថ្ងៃទី​១២ ខែសីហា​ឆ្នាំ​២០១៨ ស្រី​ចិន​ឈ្មោះ ថា​ង យាន​បាន​បើកឡាន​ដេញ​បុក​ចោរឆក់​ស្លាប់​ត្រូវបាន​ចៅក្រម​ឃុំខ្លួន​ដាក់ពន្ធនាគារ ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា ។ ហេតុការណ៍​ទី​២ នៅ​ថ្ងៃទី​៨ ខែកក្កដា​ឆ្នាំ​២០២០ លោក​ចៅក្រម​ខេត្តកោះកុង​បាន​បើកឡាន​ដេញ​បុក​ចោរឆក់​ស្លាប់​ដូចគ្នា​។ តើ​ចៅក្រម​មានទោស​ដូច​ករណី​ស្រី​ចិន​ខាងលើ​ដែរឬទេ​???????»៕ ដោយ​៖ លឹម ហុង​

spot_img
×