Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! ខណៈ​គ្រប់​គ្រា​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក ស្រាប់តែ​ម្នាក់​ក្នុងចំណោម​១០០​នាក់ បែរជា​មក​ទើស​រឿងនេះ​ថា​….

spot_img

​ភ្នំពេញ​៖ មកទល់ពេលនេះ ប្អូនស្រី​រស់នៅ​ខេត្ត​កែប ដែល​ត្រូវ​ពស់​ចឹក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​កាល​ពី ៦ ថ្ងៃ​មុននេះ មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ ដោយ​នៅតែ​ត្រូវការ​ការជួយ​សង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ ខណៈ​នាង​នៅតែ​ខ្វះ​ឈាម​។ នេះ​បើតាម​សាច់ញាតិ​របស់​ប្អូនស្រី​បានបញ្ជាក់​ប្រាប់ នៅលើ​បណ្តាញ​សង្គម​។​

​យ៉ាងណាមិញ ស្រប​ពេលដែល​បងប្អូន​ជាច្រើន កំពុង​បង្ហាញ​នូវ​ក្តី​អាណិតអាសូរ​ជាខ្លាំង ចំពោះ​ប្អូនស្រី​ខាងលើ ដែល​ក្រ​បំផុត សូម្បីតែ​ផ្ទះ​ខ្ទម​បិទបាំង​ដោយ​ស័ង្កសីរ​ហេ​ករ​ហាក ស្រាប់​តែមាន​ម្នាក់​ក្នុងចំណោម​១០០​នាក់ បែរជា​ចាប់អារម្មណ៍​ទៅ​ជ្រុង​អវិជ្ជមាន​មួយ ដោយបាន​រិះគន់ថា​៖ «​ម្ចាស់ផ្ទះ​ខ្ជិល​ណាស់​មើលទៅ មើល​តែ​មុខផ្ទះ​ដឹង​ហើយ​»​។​

​ក្រោយ​ឃើញ​ខ​មិន​បែបនេះ ក្តៅចិត្ត​ពេក ព្រោះ​ខំ​ឡើង​ខ្យល់ចាប់​ខ្លួនឯង​មិន​គិត​ផង​នោះ បងស្រី​ស្រស់ស្អាត សូ​សាវឿន មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ung Sosavoeun ដែលជា​ញាតិ​ជិតខាង​ដ៏​មានចិត្ត​ធម៌ បាននិងកំពុង​ខ្នះខ្នែង​ជួយ​ស្វែងរក​ជំនួយ​សប្បុរសធម៌​ដល់​ប្អូនស្រី ចរិយា បាន​ឆ្លើយតប​ទៅវិញ​ថា​៖ «​អរគុណ​បង ដែល​បាន​រិះគន់​នៅពេលដែល​គ្នា​កំពុងតែ​តាមរក​ជំនួយ បើសិនជា​បង​ផ្លាស់​ចិត្តគំនិត​មក​គិត​រឿង​ជួយ​ស៊ែរ​រក​ជំនួយ​វិញ ប្រហែលជា​បាន​បុណ្យ​ច្រើនជាង​បង កុំទៅ​រវល់​រឿង​ការរៀបចំ​អី ព្រោះតែ​គាត់​ក្រ​ហើយ​ល្ងង់ ហើយ​គ្មាន​ពេល​នៅផ្ទះ​សម្អាត រវល់​តែ​រកលុយ​រក​អង្ករ​ច្រក​ឆ្នាំង​ពេក ទើប​មើលទៅ​មិន​សម​នឹងមាន​សណ្តាប់ធ្នាប់​នឹង​ណា​បង​»៕
​ដោយ​៖ លឹម ហុង​

spot_img
×