Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ត្រឹម​រយៈពេល ៣៩​ថ្ងៃ ករណី​ឆ្លង​កើនឡើង​ទ្វេដង​ពី ៦​លាន ទៅ ១២​លាន​ករណី​

spot_img

​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ទូទាំង​ពិភពលោក​បាន​កើន​លើស ១២​លាន​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ខណៈដែល​វីរុស​ដ៏​កាច​សាហាវ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង​កន្លះ​លាន​នាក់ ត្រឹម​រយៈពេល ៧​ខែ​។​

​ប្រទេស​ដែល​រង​ផលប៉ះពាល់​ខ្លាំង បាន​បន្ត​ការអនុវត្ត​ការបិទ​ប្រទេស ដើម្បី​បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុស ខណៈដែល​ប្រទេស​ដទៃទៀត ដូចជា​ចិន និង​អូស្ត្រាលី​ជាដើម បានធ្វើការ​អនុវត្ត​ការបិទ​ប្រទេស​ជុំ​ថ្មី ដើម្បី​ឆ្លើយតប​ទៅនឹង​ការឆ្លង​ឡើងវិញ​។ អ្នកជំនាញ​និយាយថា ការផ្លាស់ប្តូរ​របៀប​ធ្វើការ និង​ជីវិត​សង្គម​អាច​នឹង​អូសបន្លាយ​រហូត​ទាល់​តែមាន​វ៉ាក់សាំង​។​

​ករណី​ឆ្លង​ដំបូង​កើតឡើង​នៅក្នុង​ប្រទេស​ចិន​កាលពី​ដើមខែ មករា ហើយ​រយៈពេល ១៤៩​ថ្ងៃក្រោយ ចំនួន​អ្នក​ឆ្លង​កើន​ដល់ ៦​លាន​នាក់​។ តួលេខ​បាន​កើនឡើង​ទ្វេដង​រហូតដល់ ១២​លាន​ករណី ក្នុង​រយៈពេល​ត្រឹម ៣៩​ថ្ងៃ​បន្ទាប់​។​

​មាន​អ្នកស្លាប់​សរុប​ជាង ៥៤៦.០០០​នាក់​ទូទាំង​ពិភពលោក​។ ករណី​ស្លាប់​ដំបូង​កើតឡើង​នៅក្នុង​ទីក្រុង​វូ​ហាន​កាលពី​ថ្ងៃទី ១០ ខែមករា មុនពេល​ការឆ្លង និង​ស្លាប់​ច្រើន​កើន​នៅក្នុង​តំបន់​អឺរ៉ុប និង​ក្រោយមក​នៅ​សហរដ្ឋ​អា​មេ​រិច​។​

​សហរដ្ឋ​អា​មេ​រិច​មាន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ថ្មី​ចំនួន ៥៦.៨១៨ កាលពី​ថ្ងៃទី ៣ ខែកក្កដា នៅពេលដែល​ករណី​ឆ្លង​ទូទាំង​ពិភពលោក​ហក់​ឡើងដល់ ១១​លាន​ករណី​។​

​អា​មេ​រិច​មាន​អ្នក​ឆ្លង​សរុប​រហូតដល់ ៣​លាន​នាក់​គិត​ត្រឹម​ថ្ងៃ​អង្គារ ដែល​ស្មើ​ប្រមាណ ១​ភាគ​៤​នៃ​ចំនួន​ឆ្លង​ទូទាំង​សកលលោក​។​

​ឥណ្ឌា ដែលជា​ប្រទេស​ទី ៣​មាន​អ្នក​ឆ្លង​ច្រើន​បំផុត កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​មរណៈ​នេះ ដោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ច្រើនជាង ២០.០០០​ករណី ក្នុង​មួយថ្ងៃៗ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។ កាលពី​ចុងខែ​មុន អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​ប​ញ្ជូ​ន​ក្រុម​អ្នកជំនាញ​ទៅកាន់​ប្រទេស​ចិន ដើម្បី​ស្វែងរក​ប្រភព​នៃ​វីរុស​នោះ ខណៈដែល​អា​មេ​រិច​ធ្លាប់​ប្រកាសថា វីរុស​នោះ​ផ្ទុះ​ចេញពី​មន្ទីរពិសោធន៍​របស់​ចិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×