Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ រាជធានី​ភ្នំពេញ មាន​បទល្មើស​ព្រហ្មទណ្ឌ ជាង​៣៤៨​លើក ស្លាប់​មនុស្ស​៣០​នាក់​

spot_img

​ភ្នំពេញ​៖ ឆមាស​ទី​១​ឆ្នាំ​២០២០​នេះ នៅ​រាជធានី​ភ្នំពេញ បទល្មើស​ព្រហ្មទណ្ឌ​បាន​កើតមានឡើង ៣៤៨​លើ​៤០៧​លើក ថយចុះ​៥៩​លើក ស្លាប់​មនុស្ស​៣០​នាក់​លើ​១៥​នាក់ របួស​៩០​នាក់​លើ​៧៤​នាក់​។ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​៣០​ករណី ឃាត់ខ្លួន​មនុស្ស​៤៦៥​នាក់ និង​បង្ក្រាប​តាម​ដីកា​២៦​ដីកា ឃាត់ខ្លួន​មនុស្ស​២៧​នាក់ ជនសង្ស័យ​និង​វត្ថុតាង​បញ្ជូនទៅ​សាលា​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​នេះ​បើ​យោងតាម​របាយការណ៍​ដែល​បានបង្ហាញ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោកប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​និង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ក្នុង​របាយការណ៍​នេះ បានបង្ហាញ​ទៀតថា កម្លាំង​របស់​សមត្ថកិច្ច​បាន​បង្ក្រាប​ក្មេង​ទំនើង​បាន​៣៤៧​ករណី ឃាត់ខ្លួន​៥២១ នាក់ ក្នុងនោះ​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​១០០​ករណី ឃាត់ខ្លួន ២១៤​នាក់ ស្រី ១៤​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ និង​ករណី​អុកឡុក បង្ក​បាត់បង់​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន ២៤៧​ករណី​ឃាត់ខ្លួន​មនុស្ស ៣០៧​នាក់​ស្រី ១១​នាក់ បាន​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​ធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់​សកម្មភាព ។​

​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន​១១៥៣​ករណី ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ បង្ក្រាបបាន​១០៩៦​ករណី កើនឡើង​៥៧​ករណី ឃាត់ខ្លួន​មនុស្ស​២០៧៨​លើ​២២៦៣ នាក់ ស្រី ១២៤​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​បង្ក្រាប​ល្បែងស៊ីសង​បាន​៤៤​ករណី ឃាត់ខ្លួន​មនុស្ស​១៩៦​នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​រាជធានី​ភ្នំពេញ ក្នុង​ចំនួន​នេះ បាន​បញ្ជូនទៅ​សាលា​រាជធានី​ដំបូង​រាជធានី​ភ្នំពេញ ចំនួន​៣៤​នាក់ និង​ធ្វើ​កិច្ចសន្យា​អប់រំ ១៦២​នាក់​។​

​ការងារ​ប្រឆាំង​ការជួញដូរ​និង​ការពារ​អនីតិជន ៖ បង្ក្រាបបាន​១៤​ករណី ឃាត់ខ្លួន​មនុស្ស ១៦​នាក់ ស្រី ២​នាក់ ជនបរទេស​ម្នាក់ ជនសង្ស័យ​និង​វត្ថុតាង​កសាង​សំណុំរឿង ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដោះលែង​ជនរងគ្រោះ​បាន​១៧​នាក់ បញ្ជូនទៅ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៦​នាក់ និង​ប្រគល់ជូន​គ្រួសារ​ជនរងគ្រោះ​១១​នាក់​។

​សម្រាប់​ឆមាស​ទី​១​ឆ្នាំ ២០២០ នេះដែរ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតមានឡើង​ចំនួន​៨០៤​ករណី បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ កើតមាន​៥៧១​លើក កើនឡើង​២៣៣​លើក ក្នុងនោះ​ស្លាប់ ១៥៩​នាក់​លើ​១៧១​នាក់ របួស​៧២៥​នាក់​លើ​៧៥១​នាក់ ខូចខាត​រថយន្ត​៧២០​គ្រឿង ។​

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោកប៉ា សុជាតិ​វង្ស ក្នុងឱកាស​នោះ ក៏បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​អនុវត្ត​នូវ​ការងារ ក្នុង​កិច្ចការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​កងកម្លាំង​សមត្ថកិច្ច បន្ត​ការខិតខំ​ប្រឹងប្រែង​លើ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បន្ថែមទៀត ខណៈ​ដែរ​បទល្មើស​ចរាចរណ៍ នៅតែ​ជា​កង្វល់​មួយ​របស់​រាជធានី​ភ្នំពេញ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×