Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​ប៉ោយ​ប៉ែត នៅ​ខេត្ត​បន្ទាយមានជ័យ ​មាន​ទីផ្សារ​ល្អ ខាង​បូរី សំណង់​វីឡា ផ្ទះល្វែង

spot_img

បន្ទាយមានជ័យ ៖ ក្រុង​ប៉ោយ​ប៉ែត នៅ​ខេត្ត​បន្ទាយមានជ័យ ​មាន​ទីផ្សារ​ល្អ ខាង​បូរី សំណង់​វីឡា ផ្ទះល្វែង ។​ ហេតុ​ដូច្នោះ​បានជា ក្រុមហ៊ុន​សុខា​រ៉េ​ស៊ី​ដិន ក៏​បាន​ហក់​ចូល​ក្នុង​ទីផ្សារ​លំនៅឋាន​ប្រណីត​ និង​ផ្ទះ​អាជីវកម្ម​ដើម្បី​ធ្វើ​វិនិយោគ​ក៏ដូចជា​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុនឯកជន​ក្នុងស្រុក​មួយ​ចំនួន​ទៀត​ផងដែរ នៅ​ក្រុង​នេះ​។​

លោក​ឈាន សុខា ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​សុខា​រ៉េ​ស៊ី​ដិន បាន​និយាយ​ក្នុង​ពិធី​បុកគ្រឹះ​សាងសង់​លំនៅឋាន​ប្រណិត​សុខា​រ៉េ​ស៊ី​ដិន កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​មករា​ថា ៖ ក្រុមហ៊ុន​លោក​បាន​សម្លឹង​ឃើញ និង​មក​ចូលរួម​វិនិយោគ​វិស័យ​សំណង់​លំនៅឋាន​ប្រណិត និង​ផ្ទះ​អាជីវកម្ម​លើកដំបូង​នៅ​ចំណុច​អតីត​ស្តង់​ទឹកកក​ចាស់ ស្ថិតនៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​រថភ្លើង ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត លើ​ផ្ទៃដី​៣៦.៨៩១​ម៉ែត្រក្រឡា និង​មាន​ផ្ទះ​៣៥១​ល្វែង​។​ ដំណើរការ​សាងសង់​រួម​មាន ជា​ប្រភេទ​ផ្ទះ​មាន​រចនាបទ​បារាំង​កាត់​ថៃ​និង​ខ្មែរ​,​ប្រព័ន្ធ​លូ ផ្លូវ​បេតុង ទឹក​ស្ពាត អគ្គីសនី​និង​សួនច្បារ​ជាដើម​។​

លោក ឈាន សុខា និយាយ​បន្តថា ៖ ដំណើរការ​សាងសង់​នឹង​ត្រូវ​ប្រើពេល ១៨​ខែ បើសិនជា​កាល​:​ទេស​:​និង​អំណោយផល​ល្អ ។ ហើយ​ពី​ដំណើរការ​មក​ទល់​ពេល​នេះ អតីថិជន​បាន​គាំទ្រ​និង​ទិញ​ផ្ទះ​ក្នុង​គម្រោង​បានប្រមា​ណ​៥០​ភាគរយ​នៃ​ចំនួន​ផ្ទះ ៣៥១​ល្វែង​នោះ​ហើយ ដោយ​បញ្ចុះតម្លៃ​ពី​៣​ទៅ​៧​ភាគរយ ​ក្នុង​តម្លៃ​ជិត​២៥.០០០​ដុល្លា​ស​រអា​។ និង​បង់​រំ​លោះ​ពី​១២៥​ដុល្លា ក្នុង​១​ខែ តទៅ​។​

ក្នុងនាម​ស្ថាបនិក​និង​ម្ចាស់​គម្រោង លោក​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី​និង​ជំនាញ​ពាក់ព័ន្ធ រួមទាំង​លោក​សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត និង​សូម​ប្តេជ្ញាចិត្ត​ជម្រុញ​អោយ​ដំណើរការ​សាងសង់​មាន​ល្បឿន​លឿន​បំផុត និង​ប្រកបដោយ​គុណភាព សុវត្ថិភាព​ខ្ពស់​ជូន​ដល់​អតិថិជន​ដែល​បាន​គាំទ្រ​និង​ទិញ​ផ្ទះ​នៃ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ប្រណឹត​សុខា​រ៉េស៊ីដិន​នេះ​។​

ហើយ​នា​រាត្រិ​ដដែល ក្រុមហ៊ុន​បាន​រៀបចំ​ការកំសាន្ត​ដោយ​ប្រគុំ​តន្ត្រី កីឡា​ប្រដាល់ អាហារ​និង​ចាប់ ចែក​រង្វាន់​ដល់​អតិថិជន​ផងដែរ​។​
លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន​និយាយថា :​ដោយសារ​ប្រទេស​ជាតិ ក៏​ដូចជា​ខេត្ត ស្រុក​ក្រុង​និង​មូលដ្ឋាន​មាន​សុខសន្តិភាព បរិយាកាស​ជីវភាព​សេដ្ឋកិច្ច សង្គមកិច្ច​ល្អ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​មាន​សម្តេច​តេជោ​ហ៊ុន សែន​ជា​ប្រមុខ និង​មាន​ការ​បង្កលក្ខណ​:​ងាយស្រួល​នានា​ទើប​មាន​ក្រុមហ៊ុន​និង​ផ្នែក​ឯកជន​នានា​បាន​មក​បណ្តាក់ទុន​រក​ស៊ី និង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​នេះ​។​

ម្យ៉ាងទៀត ក៏​ដោយសារ​ភូមិសាស្ត្រ​ក្រុង​នេះ មាន​អំណោយផល​និង​មាន​សក្តានុពល​ល្អ​ព្រោះ​នៅជាប់​តំបន់​ច្រកព្រំដែន ជា​តំបន់​ដែល​មាន​កំណើន​ពលរដ្ឋ​មកពី​គ្រប់​ខេត្ត រាជធានី​ប្រមូលផ្តុំ​គ្នា​ទី​នេះ​ច្រើន​។ លោក​បញ្ជាក់ថា នៅ​ក្រុង​នេះ ផ្នែក​ឯកជន​បាន​អភិវឌ្ឍន៍​លឿន​ជាង​ផ្នែក​រដ្ឋ​លើ​វិស័យ​សំណង់​អគារ សំណង់​លំនៅឋាន សំណង់​ផ្លូវ​បេតុង លូ​ដែល​ក្នុងនោះ​ពលរដ្ឋ​បាន​ចេញ​ថវិកា​១០០​ភាគរយ ។​
ចំណែក​នៅ​ក្រុង​សិរី​សោ​ភ៍ណ​ជា​ទីប្រជុំជន​ខេត្ត​វិញ មាន​តិចតួច​បំផុត​នូវ​វិស័យ​អចលនវត្ថុ​មាន​សំណង់​បូរី​ផ្ទះល្វែង ឬ​ភូមិគ្រឹះ​។​រីឯ​នៅ​ស្រុក​៧​ទៀត រឹតតែ​អត់​មាន​សោះ​តែ​ម្តង​។​

ក្នុងនាម​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ជំនាញ លោក សាន ស៊ានហូ បាន​ស្វាគមន៍ លើកទឹកចិត្ត​និង​ថ្លែង​អំណ​គុណ​ដល់​មន្ត្រី​ដឹក​នៃ​ថ្នាក់​លើ​និង​មន្ត្រី​ថ្នាក់ក្រោម​ដែល​បាន​បង្កលក្ខណ​:​និង​បរិយាកាស​សម្រាប់​ផ្នែក​ឯកជន​។​

ក៏​សូម​អរគុណ​និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​និង​វិនិយោគិន​កម្ពុជា​ក្នុងស្រុក​និង​បរទេស រួម​ទាំង​ក្រុមហ៊ុន​សុខា​រ៉េ​ស៊ីដិន​សំណង់ផ្ទះ​ប្រណិត​នេះ ដែល​បាន​មក​បណ្តាក់ទុន​រក​ស៊ី​នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​។

លោក​បង្ហើប​ដែរ​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ពី​ប្រទេស​ចិន​មួយចំនួន​បាន​មក​ពិភាក្សា សិក្សា​លទ្ធភាព​ដាក់ទុន​វិនិយោគ​លើ​វិស័យ​អចលនវត្ថុ ។​ពោល​គឺ​វា​ដូច​ជា​បន្ថែម​លើ ក្រុមហ៊ុន​និង​អាជីវករ​ក្នុង​ស្រុក​មាន​ស្រាប់​ជិត​១០​ក្រុម​ដែល​បាន​វិនិយោគ​សាងសង់​បូរី​មាន​អគារ សំណង់​ផ្ទះល្វែង ប្រមាណ​ជិត​១០​កន្លែង​។​

លោក​អភិបាលក្រុង​ក៏បាន​លើកឡើង​ពី​គម្រោង​ស្តារ​និង​អភិវឌ្ឍន៍​ទូទៅ​នៃ​ក្រុង​ប៉ោយប៉ែត តាំង​ពី​បញ្ហា​សណ្តាប់ធ្នាប់ សំណង់​អាណាធិបតេយ្យ អនាម័យ​បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ការរៀប​រនាំង​ចំពុះ​ទ្រ​ង​ផ្លូវ ភ្លើង​បំភ្លឺ​តាមផ្លូវ ភ្លើងស្តុប សួនច្បារ ការដាំ​ដើមឈើ​និង​ដើមត្នោត ការរៀបចំ​សម្រួល​សំណង់​ប្រាសាទ​កំពូល​៣​មក​ដាក់​នៅ​រង្វង់​មូល​ជាប់​បរិវេណ​មាត់​ច្រក​ព្រំដែន ប្រព័ន្ធ​លូ ផ្លូវ​បេតុង​ជាដើម​៕​ ដោយ ៖ បន្ទាយ​

spot_img
×