Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កាណាដា​អួតថា អាច​គ្រប់គ្រង​ការ​រាតត្បាត​វីរុស បានល្អ​ជាង​សម្ព័ន្ធមិត្ត​

spot_img

​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា កាណាដា​ដោះស្រាយ​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា បានល្អ​ជាង​សម្ព័ន្ធមិត្ត​របស់ខ្លួន រួមមាន​អា​មេ​រិច​ជាដើម​។​

​កាណាដា ដែលមាន​ប្រជាជន​ត្រឹម ១ ភាគ ១០​នៃ​ប្រជាជន​អា​មេ​រិច មាន​អ្នកស្លាប់​ដោយសារ​វីរុស​ចំនួន ៨.៧១១​នាក់ និង​ករណី​ឆ្លង​សរុប ១០៦.១៦៧ ហើយ​មេដឹកនាំ​រូបនោះ​និយាយថា ស្ថានភាព​កំពុង​នឹងនរ បើទោះជា​មាន​ចំណុចក្តៅ​ខ្លះ​។​

​ផ្ទុយ​មកវិញ អា​មេ​រិច​មាន​អ្នក​ឆ្លង​សរុប​រហូតដល់​ជាង ៣​លាន​ករណី និង​ស្លាប់ ១៣១.០០០​នាក់​។

​លោក​បាន​ថ្លែង​ដូច្នេះ​ថា “​ពួកយើង​អាច​គ្រប់គ្រង​វីរុស​បានល្អ​ជាង​សម្ព័ន្ធមិត្ត ជាពិសេស​ប្រទេសជិតខាង​យើង​”​។ លោក​បន្ថែមថា ការគ្រប់គ្រង​បានល្អ​នោះ នឹង​ជួយ​ដល់​កិច្ចប្រឹងប្រែង​ក្នុងការ​ចាប់ផ្តើម​សេដ្ឋកិច្ច​ឡើងវិញ​។​

​កាណាដា និង​អា​មេ​រិច​បានធ្វើ​ការបិទ​ការធ្វើដំណើរ​ទៅវិញ ទៅមក​រវាង​ប្រទេស​ទាំងពីរ​ចាប់តាំងពី​ខែមីនា​មក និង​កំពុង​ពិភាក្សាគ្នា​ថា​តើ​ត្រូវ​ពន្យារ​ការបិទ​នោះ​ឬ​យ៉ាង នៅពេល​វា​ផុត​ការ​បរិច្ឆេទ​នៅ​ថ្ងៃទី ២១ ខែកក្កដា​នេះ​។​

​បើទោះបីជា​លោក Justin Trudeau មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ក្នុង​រយៈពេល ១៨​ខែ​មកនេះ​ក៏ដោយ លោក​មិនបាន​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​ឡើយ ដែល​កិច្ចប្រជុំ​នោះ​គឺ​ដើម្បី​ប្រាប់​ឲ្យ​ដឹង​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វីប​ថ្មី រវាង​អា​មេ​រិច និង​ម៉ិចស៊ីកូ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×