Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១០៣ ឆ្នាំ ហើយ តែ​នៅមាន​កម្លាំង​រឹងប៉ឹង ស្បែក​អត់​ជ្រីវជ្រួញ រីឯ​មុខមាត់​វិញ​ស្រស់បស់​ដូច​ទើប​វ័យ​៦០​ជាង តែ​កុំ​មើល​សាក់​ដងខ្លួន​ចាក់​សុទ្ធតែ​… (​វីដេអូ​)

spot_img

​លោកយាយ Whang-Od Oggay ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា Apo Whang-Od គឺជា​សិល្បករ​សាក់​វ័យ​ចំណាស់​ជាងគេ​បំផុត នៅ​ប្រទេស​ហ្វីលីពីន ដែល​ឆ្នាំនេះ​លោកយាយ​ឈានដល់​អាយុ ១០៣ ឆ្នាំ​ហើយៗ ក៏​ត្រូវបាន​ចាត់ទុកជា​អ្នក​សាក់​រូប​ចុងក្រោយបង្អស់​នៅក្នុង​ប្រទេស​ផងដែរ​។​

​យោងតាម​សារព័ត៌មាន My Modern Met បាន​ឲ្យ​ដឹងថា លោកយាយ Whang-Od រស់នៅ​ក្នុងភូមិ Buscalan ក្នុង​ខេត្ត Kalinga បានចាប់ផ្តើម​សាក់​រូប​ក្បាលមនុស្ស​ពាក់​ខ្លួន (headhunter) ដោយមាន​ជំនួយ​ពី​ឪពុក​របស់គាត់​តាំងពី​អាយុ ១៥ ឆ្នាំ​។​

​ក្នុង​ដំណើរការ​ចាក់​សាក់​ទាំង​ស្រុង លោកយាយ Whang-Od បាន​ប្រើ​វិធី​បុរាណ​ដោយ​យក​បន្លា​មែកឈើ​ដាក់​ជ្រលក់​ទៅ​ទឹក​ថ្នាំ​ធ្យូង លាយ​នឹង​កាហ្វេ រួច​ប្រើ​ញញួ​ដំ​ពន្លិច​ស្បែក ដើម្បី​ទទួលបាន​នូវ​ស្នាម​សាក់​ជាប់​រហូត​។​

​ការចាក់​សាក់​របស់លោក​យាយ គឺ​ពោរពេញ​ទៅដោយ​រចនាសម្ព័ន្ធ​យ៉ាង​ស្មុគស្មាញ ដែលមាន​ភាពល្បីល្បាញ​បំផុត​នៅលើ​ពិភពលោក​។ រូបសាក់​ខ្លះ​ថែមទាំង​មាន​អត្ថន័យ​ដូចជា​កម្លាំង និង​ការ​មានកូន​ទៀតផង​។​

​តាម​ប្រពៃណី ការចាក់​សាក់​ត្រូវបាន​ផ្តល់​ឱ្យតែ​បុរស​ប៉ុណ្ណោះ​។ តែ​យ៉ាងណា ស្ត្រី​ក៏​ទទួលបាន​ការចាក់​សាក់​ជា​មធ្យោបាយ​មួយ ដើម្បី​លើកកម្ពស់​សម្រស់​ធម្មជាតិ​របស់​ពួកគេ និង​ទាក់ទាញ​ដៃគូ​សក្តានុពល​ណាមួយ​ផងដែរ​។ សមាជិក​កុលសម្ព័ន្ធ​ចាត់ទុក​ស្នាម​សាក់​របស់​ពួកគេ ជា​សញ្ញា​នៃ​កិត្យានុភាព​កិត្តិយស ភាពស្រស់ស្អាត និង​ភាព​រឹងប៉ឹង​។​

​ជាមួយគ្នានេះ​ផងដែរ លោកយាយ Whang-Od ក៏បាន​បើកទ្វារ​ទៅដល់​អ្នក​ខាងក្រៅ ដែល​ចង់​ទទួលបាន​បទពិសោធន៍ បែប​សាក់​រូប​បែប​បុរាណ​នេះ​ផងដែរ ខណៈដែល​ពីមួយថ្ងៃ​ទៅមួយ គេ​សង្កេតឃើញថា មាន​ប្រជាជន​មកពី​ជុំវិញ​ពិភពលោក បានធ្វើ​ដំណើរ​ច្រើន​ម៉ោង ចេញពី​រដ្ឋធានី​ម៉ានីល​របស់​ហ្វីលីពីន ទៅកាន់​ភាគ​ខាងជើង Buscalan ដើម្បី​ទទួលបាន​សាក់​បែប​បុរាណ​ពី​វិចិត្រករ​សាក់​វ័យ​ចំណាស់​នេះ​។​

​រក្សា​ប្រពៃណី​ស្នាម​សាក់​នៅ Buscalan មិន​ងាយស្រួល​ដូច​ការបញ្ជូន​ឧបករណ៍​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ទេ​។ នៅក្នុង​វប្បធម៌​របស់​ពួកគេ សិល្បៈ​នៃ​ការចាក់​សាក់​នេះ គឺ​ត្រូវតែ​ត្រូវបាន​ប្រគល់​ទៅឱ្យ​សាច់ញាតិ​របស់​ពួកគេ ដើម្បី​ការពារ និង​អភិរក្ស​សាក់​បន្ត​។​

​ទោះបីជា​លោកយាយ Whang-Od គ្មាន​កូន​មួយ​គ្រាប់​ក៏ដោយ តែ​លោកយាយ​បាន​បណ្តុះបណ្តាល​ចៅស្រី​របស់គាត់​ដែលមាន​ឈ្មោះ Grace Palicas និង Ilyang Wigan ដើម្បី​ស្នង​សាក់​បន្ទាប់​។​

​លោកយាយ Whang-Od បាន​ឲ្យ​ដឹងថា «​មិត្តភក្តិ​របស់ខ្ញុំ​ដែល​បាន​ចាក់​សាក់ បាន​ស្លាប់​អស់ហើយ​។ នៅសល់តែ​ខ្ញុំ​ម្នាក់​គត់​ដែល​នៅរស់ និង​កំពុង​បន្ត​អាជីព​ចាក់​សាក់​ដដែល​។ ប៉ុន្តែ ខ្ញុំ​មិន​ខ្លាច​ថា​ទំនៀមទម្លាប់​នេះ​នឹងត្រូវ​បាត់បង់​ឡើយ ព្រោះ​ខ្ញុំ​កំពុង​បណ្តុះបណ្តាល​កូនចៅ​ឲ្យ​ស្នង​បន្ត​ពី​ខ្ញុំ​»​។​

​ក្នុង​ឆ្នាំ ២០១៨ លោកយាយ Whang-Od បានទទួល​ពានរង្វាន់ Dangal ng Haraya សម្រាប់​បេតិកភណ្ឌ​វប្បធម៌​អរូបី ដែល​ត្រូវបានគេទទួលស្គាល់​ថា​ជា «​ភាវរស់​រស់​នៃ​ប្រពៃណី​ទំនៀមទម្លាប់ ដែល​សម​នឹង​ទទួលបាន​កិត្តិយស និង​ការទទួលស្គាល់​ចំពោះ​ការចូលរួមចំណែក​រប​ស់លោក​យាយ ជាពិសេស​តាមរយៈ​ការនាំ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​កាន់តែខ្លាំង ចំពោះ​ជនជាតិដើម និង​តំណាង​វប្បធម៌​ហ្វីលីពីន​ផងដែរ​» ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nextshark)​






spot_img
×