Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនទំនើងម្នាក់ ​​ដេញ​​ម្តាយ​​ចេញពីផ្ទះ​ និង​ទាញ​អង្រែ​ថ្ម​​មក​វាយ​ក្បាល​ម្តាយត្រូវ​២អង្រែ​ បណ្តាលឲ្យ​ហើម​ក្បាល ត្រូវនគរបាលចាប់ខ្លួន

spot_img

​កណ្ដាល​៖ ជនសង្ស័យជាកូនទំនើង​បានផឹកស្រាវឹង ​​ដេញ​​ម្តាយ​​ចេញពីផ្ទះ​ តែ​ម្តាយមិនបាន​ចេញពីផ្ទះ​ ដោយ​ទាញយក​អង្រែ​ថ្ម​​មក​វាយ​ក្បាល​ជនរងគ្រោះ​កំពុង​អង្គុយ​លើ​អ​ង្រឹ​​ង​ក្រោមផ្ទះ​ត្រូវ​២ ​អង្រែ​បណ្តាលឲ្យ​ហើម​ក្បាល​ខាងស្តាំ ។ កូនទំនើងត្រូវនគរបាលចាប់ខ្លួន យោងតាមពាក្យបណ្តឹងរបស់ម្តាយ។

ហេតុការណ៍នេះ បានកើតឡើងនៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣និង៣០​នាទី នៅ​ចំណុច​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជនរងគ្រោះ​១​នាក់​ឈ្មោះ នូ សុ​ផា​រិ​ទ្ធ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ​​ភូមិ​ព្រែកត្រែង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល ​(​ម្តាយបង្កើត​ ) ​មុខរបរ កសិករ​ (​រងរបួស​ពក​ក្បាល​ខាងស្តាំ​) ។​ ជនសង្ស័យ​១​នាក់​ឈ្មោះ រ៉ែ​ន បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ (​ឃាត់ខ្លួន​)​។​

​វត្ថុតាង​ចាប់យក​រួមមាន ៖១. ដាវ​កែច្នៃចំនួន​១ ផ្លែ ​ដែក​ដង​ដែក​មាន​ប្រវែង​០,៧២​ម៉ែត្រ​។ ២.​ដែក​ទីប​មូល​ប៉ុនកដៃ​ក្មេង​ប្រវែង​
០,៨២​ម៉ែត្រ ។ ៣.​ជំ​ពាម​កៅស៊ូ​ចំនួន​២ (​ដែក​១​ដើម​ , ​ឈើ​១​ដើម​)

នគរបាលបានឲ្យដឹងថា កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២០ ​វេលា​ម៉ោង​២១និង១៥​នាទី​យប់ ​ជនសង្ស័យ បាន​ផឹកស្រា​ស្រវឹង ​ពេល​ដល់ផ្ទះ​របស់ខ្លួន​វិញ បាន​គំរាម​រក​សម្លាប់ និង​ដេញ​កាប់​ជន​រង​គ្រោះ​ (​ម្តាយបង្កើត​) ​តែ​ត្រូវបាន​ឪពុក​ឃាត់​មិន​ឲ្យ​កាប់ ។​ លុះដល់​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាង​លើ ​ជនរងគ្រោះ​បាន​អង្គុយ​អ​ង្រឹ​ង​ក្រោមផ្ទះ ស្រាប់តែ​ឃើញ​ជនសង្ស័យ ​ដើរចូល​មកក្រោម​ផ្ទះ ​ដោយ​ស្រវឹងស្រា​ជោក ​ពេលមកដល់​ជនសង្ស័យ​បាន​​ដេញ​ជនរងគ្រោះ ​(​ម្តាយ​) ​ចេញពីផ្ទះ ​តែ​ជនរងគ្រោះ​មិនបាន​ចេញពីផ្ទះ​ទេ ហើយ​ម្តាយបាន​និយាយ​ទៅវិញ​ថា អ្ហែង​មិនមែន​ម្តាយ​ឪពុក​អញ រឿងអី​ដេញ​អញ​ចេញពីផ្ទះ ពេលឮ​ដូច្នេះ​ជនសង្ស័យ​បាន​ដើរ​សំដៅ​ចូល​ផ្ទះបាយ​ ទាញយក​អង្រែ​ថ្ម​ប្រវែង​ប្រហែល​២​តឹក​មក​វាយ​ក្បាល​ជនរងគ្រោះ​កំពុង​អង្គុយ​លើ​អ​ង្រឹ​​ង​ក្រោមផ្ទះ​ត្រូវ​២​អង្រែ​ បណ្តាលឲ្យ​ហើម​ក្បាល​ខាងស្តាំ ។

លុះដល់​ថ្ងៃទី​៨ ​ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៥​និង១៥​នាទី ​ជនរងគ្រោះ​បានមក​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ ​ដាក់ពាក្យ​បណ្តឹង​។ ក្រោយពី​ទទួល​ពាក្យបណ្តឹង​ភ្លាម ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​ចំណុចកើតហេតុ​ ដើម្បី​ពិនិត្យ​ទីកន្លែង​កើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស័​យ និង​ចាប់យក​វត្ថុតាង​ខាងលើ​ យកមក​ប៉ុស្តិ៍នគរបាល​សំរោង​ធំ ​ដើម្បី​សាកសួរ​រួច​​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ ដើម្បី​កសាង​សំណុំរឿង និង​ចាត់ការ​តាម​នីតិវិធី ៕ដោយ៖កូឡាប

spot_img
×