Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី “​កំពូល​អ្នក​ប្រដាល់​ស្រា​បៀ​រលី​អូ​” រដូវ​កាល​ទី ៧ បាន​ត្រ​ឡប់​មក​សារជាថ្មី ជាមួយ​ការប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​អន្តរជាតិ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​

spot_img

​ភ្នំពេញ​៖​នៅ​ថ្ងៃ​ទី 28 ខែ មករា ស្រា​បៀ​រលី​អូ បានប្រកាស​ឧបត្ថម្ភ​កម្មវិធី “​កំពូល​អ្នក​ប្រដាល់ ស្រា​បៀ​រលី​អូ​” រដូវ​កាល​ទី 7 នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​។ ថ្លែង​ក្នុង​សន្និសីទ កាសែត​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោរ លោក ព្រាប សុវណ្ណ ដែលជា អ្នកតំណាង​ស្រា​បៀរ​លី​អូ បាន​មានប្រសាសន៍ថា​កម្មវិធី “​កំពូល​អ្នក​ប្រដាល់ ស្រា​បៀ​រលី​អូ​” នា​រដូវ​កាល​កន្លង​មក​មាន​ការ​គាំទ្រ​ខ្លាំង ដូច្នេះ នៅ​រដូវ​កាល​ទី 7 នេះ​ខាង​ក្រុមហ៊ុន និង គណៈកម្មាធិការ​ប្រដាល់​គុណ​ខ្មែរ ក៏បាន​សម្រេច​ចិត្ត​បន្ត​រការ ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​ជា​លក្ខណះ​អន្តរជាតិ​បន្តរ​ទៀត​។ លោក ព្រាប សុវណ្ណ បាន​ណែនាំ​កំពូល​អ្នក​ប្រដាល់​កម្ពុជា ថៃ និង​ឡាវ ចំនួន 8 រូប​គឺ ៖ វង្ស ណ​យ , ពេជ្រ សីហា​, ម៉ឺន សុភា​, នី សុ​ភី​, កង់​ណា​រុង ស៊ីត សា​រ៉ា​វ៉ា​ថោ​ហ្វ​, រ៉ា​ស្រ៊ី​ស៊ី​ង វ៉​រ វីវ៉ា​ថា​ណា​នុន​, វ៉ាត​ឆា​រ៉ាឡេត ស៊ីត កុឡា​ភ និង អរុណ​ដេត ប៉ាក់​ថុង​ឆ័យ នឹង​ឡើង​មក​អង្រួន​សង្វៀន​ក្នុង​រដូវ​កាល​ថ្មី​នេះ​។​

​ការឧបត្ថម្ភ​នេះ​បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ស្រា​បៀរ​លី​អូ ក្នុង​ការគាំទ្រ​កីឡា ប្រដាល់​កម្ពុជា និង​កីឡាករ​កម្ពុជា​។ លោក ព្រាប សុវណ្ណ បានឲ្យដឹងថា “​យើង​ជឿជាក់ ថា កីឡាករ​កម្ពុជា​ទាំងអស់​សុទ្ធតែ​ខ្លាំង មាន​ការតស៊ូ និង​ពូកែ​ទាំង​ការប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ​។ នេះ​ជា​មោទនភាព​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ដើម្បី ចូលរួម​ទស្សនា​ការប្រកួត​របស់​កំពូល​កីឡាករ​កម្ពុជា និង​កីឡាករ​អន្តរជាតិ​ល្បីៗ និង ខ្លាំងៗ​ជាច្រើនរូប​។ ហើយ​ស្រា​បៀរ​លី​អូ នឹង​នៅ​ទីនេះ​ដើម្បី​លើកទឹកចិត្ត និង​អបអរ រាល់​ជ័យជំនះ​របស់​កីឡាករ​កម្ពុជា​ទាំងអស់​”​។​

​បើ​តាម​ប្រសាសន៍​របស់​អ្នកតំណាង​ស្ថានីយ​ទូរ​ស្សន៍​បាន​យ័ន ដូច្នេះ យើងខ្ញុំ​សូម​គោរព​អញ្ជើញ​អស់លោក​លោកស្រី​អ្នកនាង​កញ្ញា​ទាំងអស់​ចូលរួម ទស្សនា​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដ៏​អស្ចារ្យ​របស់ “​កំពូល​អ្នក​ប្រដាល់​ស្រា​បៀ​រលី​អូ​” ចាប់ពី​ថ្ងៃ​ទី 28 ខែ មករា ឆ្នាំ 2018 នេះ​តទៅ​។ ការប្រកួត​មាន​រៀងរាល់​ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង 4 រសៀល ដល់ ម៉ោង 6 ល្ងាច នៅ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​បាយ័ន បឹង​ស្នោរ ហើយក៏​មាន​ការផ្សាយ​បន្ត​ផ្ទាល់​នៅលើ​កញ្ចក់​ទូរ​ស្សន៍​បាយ័ន​ផងដែរ​៕​ ​ដោយ​៖​កូឡាប​

spot_img
×