Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់បាន​ខ្លាំងណាស់​! អ្នកនាង Love Riya ប្រកាស​ស្វែងរក​បុរស​រូបនេះ បើមាន​អ្នក​ស្គាល់ អ្នកនាង​នឹង​ជូន​សា​គុណ​ចំនួន​….(​វីដេអូ​)

spot_img

​ភ្នំពេញ៖ ដូចដែល​ប្រិយមិត្ត​ជាច្រើន​បាន​ស្គាល់​ច្បាស់​ហើយ អ្នកនាង Love Riya គឺជា​អ្នកលក់​ផលិតផល​អន​ឡាញ​ដ៏​មានឈ្មោះ​ល្បី​មួយរូប នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​តែង​បង្ហាញ​ពី​ជីវិត​ស្រស់ស្រាយ និង​ស៊ីវិល័យ ជា​មួយរូប​សម្រស់​កាន់​តែ​ស្អាត​ប្លែក​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​គួរ​ឲ្យ​ទាក់ទាញ​បំផុត​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង អ្នកនាង​ក៏​ជា​បុគ្គល​ចិត្តធម៌​មួយរូប​ផងដែរ ដែល​តែងតែ​ចុះជួយ​ដល់​អ្នកក្រីក្រ​លំបាក​។

​ទោះយ៉ាងណា ទន្ទឹមនឹង​អ្នកនាង​ខិតខំ​សាង​នូវ​អំពើ​បុណ្យ ជាមួយ​អ្នកក្រ​ជារឿយៗ​ផង​នោះ គេ​សង្កេតឃើញថា នាង​ហាក់ដូចជា​ផ្ទាំង​ស៊ី​ប​ចាំតែ​រង​គ្រាប់​បាញ់​ពី​មនុស្ស​មួយចំនួន​តូច ដែល​មិនដឹងថា ពួកគេ​លួច​ច្រណែន​នឹង​ភាពមានបាន​ឡូយឆាយ​លេចធ្លោ​ខ្លាំង​របស់​នាង ឬ​យ៉ាងណា​នោះទេ​?​។​

​ជាក់ស្តែង កាលពីពេល​ថ្មីៗ​នេះ អ្នកនាង Love Riya ត្រូវបាន​មនុស្ស​អាក្រក់​ម្នាក់​បាន​ប្រមាថ​ជីវិត​ថា អ្នកនាង​ស្លាប់​ហើយ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ Tik Tuk តែម្តង​។ តែ​យ៉ាងណាមិញ ក្រោយ​ឃើញ​បុរស​ម្នាក់​បាន​សាធុ គាំទ្រ​ឲ្យ​អ្នកនាង​ស្លាប់​បន្ថែម​នោះ ស្រាប់តែ​បុរស​ម្នាក់​ឈ្មោះ តូ​នី ក៏​បានចេញ​វីដេអូ​តប​ទៅវិញ​ថា «​ចង់​និយាយថា ហេតុតែ​ចង់​ល្បី​ណាស ហ្នឹងហើយ​ប្រ​យ​ត្ន​អូន ប្រយ័ត្ន​ខ្នោះ​»​។ ភ្លាមៗ​នោះ​ផងដែរ បុរស​រូបនោះ ក៏​បានចេញ​វីដេអូ​ឆ្លើយតប​ទៅវិញ​ថា «​បង​ចង់​ប្រាប់​ប្អូន តូ​នី ឯង​ថា កុំមក​គំរាមកំហែង​ណា​ប្អូនៗ ឯង​គំរាមកំហែង​បានតែ​អ្នក​ខេត្តព្រៃវែង ឬ អ្នក​ខេត្ត​ដទៃ​ទេ តែ​បង​នៅ​កំពង់ចាម​និ កុំមក​គំរាមកំហែង​ដល់​បង​ទៀត រឿង Love Riya មាន​ប៉ុណ្ណា ក៏​បង​មិន​ខ្លាចញញើត​ដែរ សព្វថ្ងៃ​បង​មាន​ចម្ការ ៧០ ហិកតា បង​មិន​ទៅ​អួត​ផង​…» ។​

​ដោយឡែក កាលពី​យប់​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ​នេះ ស្រាប់តែ​អ្នកនាង Love Riya បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ចំពោះ បុរស​រូបនោះ ដែល​បាន​ប្រមាថ​ជីវិត​របស់​នាង និង​សូម្បី​ថា​នាង​ជា​មនុស្ស​ម្នាក់​ដែល​អួត ខណៈដែល​មានសម្បត្តិ​ឡើង​កូដ​ប៉ុណ្ណឹង​សោះ ទាំង​ដែល​ខ្លួន​លោក​មាន​ដី​ដល់​ទៅ ៧០ ហិក​តា នៅ​មិនបាន​អួត​ផង​នោះ​។​

​ក្នុងនោះ​ផងដែរ អ្នកនាង Love Riya ដែល​ខឹង​ចិត្ត​យ៉ាងខ្លាំង ក៏បាន​ប្រកាសជូន ២០០ ដុល្លារ សម្រាប់​អ្នក​ផ្តល់ដំណឹង​ពី​ទីកន្លែង​រស់នៅ​រប​ស់បុ​រស​នេះ ហើយ​រូបនាង​នឹង​នាំ​ប៉ូលិស​ចុះទៅ​ដល់ផ្ទះ​គេ​តែម្តង​៕ ដោយ​៖ លឹម ហុង​



spot_img
×