Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករសំណង់​ម្នាក់ ធ្លាក់​ពីលើ​អគារ​ខុន​ដូ​មួយកន្លែង នៅ​ខណ្ឌ​បឹង​កេងកង បណ្ដាល​ឲ្យ​ស្លាប់​ ​ភ្លាមៗ​នៅនឹងកន្លែង​(វីដេអូ)

spot_img

​ភ្នំពេញ ៖ ក្មេងប្រុស​ម្នាក់ ជា​កម្មក​សំណង់ បាន​ធ្លាក់​ពីលើ​អគារ​ខុន​ដូ​ជាន់​ទី​២០ បណ្ដាល​ឲ្យ​បាត់បង់​អាយុជីវិត​ភ្លាម កាលពី​វេលា​ម៉ោង​៩​និង ១៥​នាទី​ព្រឹក ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅ​អគារ​ខុន​ដូ​មួយកន្លែង កំពុង​សាងសង់ នៅតាម​បណ្ដោយ​ផ្លូវ​៣៣២ ក្រុម​៨ ភូមិ​៨ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

​ជនរងគ្រោះ​មានឈ្មោះ នី មី​នុ​ន អាយុ​១៦​ឆ្នាំ ជា​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​ប្រនាគ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ រីឯ​ខុន​ដូ​នោះ​មាន​កម្ពស់​សរុប​២១​ជាន់ បច្ចុប្បន្ន​បាន​សាងសង់ បាន​កម្ពស់​២០​ជាន់​ហើយ ប៉ុន្តែ​មិនដឹងថា​មាន​យីហោ​អ្វី​នោះទេ ។

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បំពេញការងារ​ជាធម្មតា នៅ​ជា​ន់ទី​២០ ពេលនោះ​ជនរងគ្រោះ​បានមក​ឈរ​នៅ​រាន​ជណ្តើរយន្ត ដោយមាន​កម្មករ​ផ្សេងៗ ចូលក្នុង​ជណ្តើរ ហើយ​ចុច​បិទទ្វារ​ជណ្តើរ ដើម្បី​ចុះមក​ក្រោម តែ​នៅសល់​ជនរងគ្រោះ នៅ​ខាងលើ ក៏​ធ្លាក់ចុះ​មកក្រោម​តែម្ដង ។

​ក្រោយ​កើត​កើតហេតុ សមត្ថកិច្ច​ជំនាញ ខាង​កោសល្យវិច័យ បាន​ចុះមក​ដល់ទី​តាំង កន្លែងកើតហេតុ រួច​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់ ដោយសារ​ធ្លាក់​ពីលើ​អគារ​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សព ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត ៕ ដោយ​៖​មី​ដា​


spot_img
×