Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញូ​វ​ហ្សឺ​ឡែ​ន​នឹង​ពិនិត្យមើល​ឡើងវិញ ពី​ទំនាក់ទំនង​ជាមួយ​ហុងកុង ក្រោយ​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​

spot_img

​ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​កំពុងធ្វើការ​ពិនិត្យមើល​ឡើងវិញ អំពី​ការ​កំណ​ត​ទំនាក់ទំនង​ជាមួយនឹង​ទីក្រុង​ហុងកុង​។

​ការពិនិត្យ​ទាំងនោះ​រួមមាន​លើ​គម្រោង​បត្យាប័ន ការគ្រប់គ្រង​លើ​ការនាំចេញ​ទំនិញ​យុទ្ធសាស្ត្រ និង​ការប្រឹក្សា​លើ​ការធ្វើដំណើរ​។​

​រដ្ឋមន្ត្រីការបរទេស​ញូ​វ​ហ្សឺ​ឡែ​ន លោក Winston Peters បាន​និយាយថា “​ការសម្រេចចិត្ត​របស់​ចិន ក្នុងការ​អនុម័ត​ច្បាប់​សន្តិសុខ​ថ្មី សម្រាប់​ហុងកុង​បាន​ផ្លាស់ប្តូរ​មូលដ្ឋាន នូវ​បរិយាកាស​ម្រា​ប់​ការចូលរួម​អន្តរជាតិ​នៅ​ទីនោះ​”​។​

​ការប្រកាស​ត្រួត​ពិនិត្យមើល​ទំនាក់ទំនង​ជាមួយ​ហុងកុង​ឡើងវិញ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប្រទេសជិតខាង​គឺ​អូស្ត្រាលី បាន​ផ្អាក​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយនឹង​ហុងកុង ជុំវិញ​ច្បាប់​សន្តិសុខ​ថ្មី​របស់​ក្រុង​ប៉េកាំង​។​

​សូមបញ្ជាក់ថា កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ចិន​បានអនុម័ត​ច្បាប់​សន្តិសុខសម្រាប់​ហុងកុង ដែល​ច្បាប់​នោះ​នឹងធ្វើ​ការដាក់ទោសទណ្ឌរ​ហូត​ដល់​ជាប់គុក​មួយជីវិត ទៅលើ​អ្វីដែល​រដ្ឋាភិបាល​មើលឃើញ​ថា ជា​សកម្មភាព​ផ្តាច់ខ្លួន ភេរវកម្ម វិទ្ធង្សនា និង​ការឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​វិញ កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ ដែល​ផ្តល់​សេរីភាព និង​ស្វ័យភាព​កម្រិត​ខ្ពស់​ដល់ទី​ក្រុង​ហុងកុង​រយៈពេល ៥០​ឆ្នាំ​។ ហុងកុង​ជា​ផ្នែក​មួយ​របស់​ចិន ប៉ុន្តែ​ហុងកុង​មាន​ប្រព័ន្ធ​ដឹកនាំ​ដោយឡែក​ពី​ចិន​។​

​ការដាក់​ច្បាប់​សន្តិសុខ​របស់​ចិន​ទៅលើ​ហុងកុង ត្រូវបាន​គេ​មើលឃើញថា វា​នឹងធ្វើ​ឲ្យ​ហុងកុង​បាត់បង់​ស្វ័យភាព​កម្រិត​ខ្ពស់​។​

​អា​មេ​រិច​បានប្រកាសថា ទីក្រុង​ហុងកុង​លែងមាន​ស្វ័យភាព​ពី​ចិន​ទៀតហើយ ខណៈដែល​អង់គ្លេស​ប្រកាស​ផ្តល់​សញ្ជាតិ​អង់គ្លេស ដល់​ប្រជាជន​ហុងកុង​ជាង ៣​លាន​នាក់​ដែលមាន​លិ​ខិ​ត្ត​ឆ្លងដែន ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×