Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន​នឹង​សាង​សង់​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ឲ្យ​បាន ៨​ក្នុង​មួយឆ្នាំ ដើម្បី​បង្កើន​សមត្ថភាព​ផលិត​ថាមពល​ឲ្យ​បាន ៧០​ជី​ហ្គា​វ៉ា​ត់​

spot_img

​ប្រទេស​ចិន​នឹងធ្វើ​ការសាងសង់​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ពី ៦ ទៅ ៨​ក្នុង​រយៈពេល​មួយឆ្នាំ ចន្លោះ​ឆ្នាំ ២០២០ និង​២០៥ និង​បង្កើត​សមត្ថភាព​ថាមពល​សរុប​អោយដល់ ៧០​ជី​ហ្គា​វ៉ា​ត់ (GW)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ការ​សែត​ចិន China Daily នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

​សមាគមន៍​ថាមពលនុយក្លេអ៊ែរ​ចិន​បាន​និយាយថា សមត្ថភាព​ថា​ម​ម​ពល​នុយក្លេអ៊ែរ ដែល​បាន​ដំឡើង​រួច​នៅក្នុង​ប្រទេស​ចិន ត្រូវគេ​រំពឹងថា​នឹងមាន ៥២​ជី​ហ្គា​វ៉ា​ត់​នៅ​បំណាច់​ឆ្នាំ ២០២០​នេះ​។​

​ប៉ុន្តែ​វា​នឹងធ្វើ​ដំណើរ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ និង​អាចបង្កើត​សមត្ថភាព​ផ្តល់​ថាមពល​សរុប​សម្រាប់​ប្រតិបត្តិការ ឬ​ការសាងសង់​ប្រហែល ២០០​ជី​ហ្គា​វ៉ា​ត់​នៅត្រឹម​ឆ្នាំ ២០៣៥​។​

​មហិច្ឆតា​ថាមពលនុយក្លេអ៊ែរ​រប​ស់​ចិន​បាន​ដើរ​ថយក្រោយ ដោយសារតែ​ការពន្យារពេល​របស់​គ​ម្រោ​ង​ធំៗ ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា ដែល​មិនបាន​ធ្វើតេស្ត​សាកល្បង​ពីមុនៗ ព្រមទាំង​ការផ្អាក​រយៈពេល ៤​ឆ្នាំ​លើ​ការអនុម័ត បន្ទាប់ពី​មាន​គ្រោះមហន្តរាយ​ថាមពលនុយក្លេអ៊ែរ​នៅ​ជប៉ុន​កាលពី​ឆ្នាំ ២០១១​។​

​មន្ត្រី​រដ្ឋាភិបាល​ចិន​បាន​និយាយ​កាលពី​ខែមេសា​ថា ឧស្សាហ៍កម្ម​នុយក្លេអ៊ែរ​នឹងមិន​ប៉ះពាល់​ដោយ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ឡើយ ប៉ុន្តែ​ពុំមាន​រ៉េ​អា​ក់ទ័រ​ថ្មី​ណាមួយ​ត្រូវបាន​គេ​ធ្វើ​ឡើយ​នៅ​ឆ្នាំនេះ​។ កាលពី​ឆ្នាំ ២០១៩ មាន​គម្រោង​រ៉េ​អា​ក់ទ័រ ៦​ត្រូវបាន​អនុម័ត​។​

​បើតាម​តួលេខ​របស់​រដ្ឋបាល​ថាមពល​ជាតិចិន បាន​ឲ្យ​ដឹងថា សមត្ថភាព​ថាមពលនុយក្លេអ៊ែរ​ចិន​មាន ៤៨,៨​ជី​ហ្គា​វ៉ា​ត់ គិត​ត្រឹម​ចុងខែ​ឧសភា ដែល​ស្មើនឹង ២,៥​ភាគរយ​នៃ​សមត្ថភាព​ផលិត​សរុប​របស់ខ្លួន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×