Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សា​រ៉ា​ត : ដាច់ខាត​គ្មាន​កងទ័ព និង​ក្រុមគ្រួសារ​កងទ័ព​ណា​ម្នា​ក់ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន

spot_img

​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សា​រ៉ា​ត បាន​បញ្ជាក់ថា គ្រប់​បណ្តា​អង្គភាព ដាច់ខាត​គ្មាន​កងទ័ព និង​ក្រុមគ្រួសារ​កងទ័ព​ណា​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ហើយ​ត្រូវ​សកម្មភាព​បង្ក្រាប​ឈ្មួញ​ជួញដូរ​គ្រឿងញៀន តាម​ទិស​ស្លោក​ប្រឆាំង​គ្រឿងញៀន​បី​កុំ និង​មួយ​រាយការណ៍​។​

​រសៀល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​កិច្ចសហការ​រៀបចំ​រវាង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក មាន​រៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​លើក​ទី​១ ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់​ការប្រើប្រាស់ ការជួញដូរ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​អធិបតីភាព ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គបញ្ជាការរង​កង​យោធពលខេមរភូមិន្ទ នាយសេនាធិការ​ចម្រុះ ប្រធាន​គណកម្មការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អគ្គបញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​។

ឯកឧត្ដម មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែងថា យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កន្លងមក​គឺជា​ប្រមូលផ្តុំ​នូវ​មូលធន​គ្រប់​តួអង្គ ក្លាយជា​ចលនា​ជាតិ​មួយ​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ ស្រឡាញ់​ជាតិ និង​បាន​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​ត្រូវអនុវត្ត​ខ្ជាប់ខ្ជួន​នូវ ទិស​ស្លោក បី​កុំ​គឺ​កុំ​ពាក់ព័ន្ធ កុំ​អន្តរា​គម​ន័ កុំ​បន្ធូរបន្ថយ មួយ​រាយការណ៍ គឺ​ត្រូវ​រាយការណ៍​គ្រប់​ករណី​គ្រឿងញៀន​ជូន​សមត្ថកិច្ច​។

បើតាម​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នេះ ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​ក្លាយជា​ធនធាន​ថ្មី​បន្ថែមទៀត​លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​វិស័យ​ការពារជាតិ​។

​ក្នុងឱកាស​នោះដែរ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​ថ្លែង​បន្ថែមថា គ្រូ​បង្គោល​ទាំងអស់ ត្រូវតែទៅ​រាយការណ៍​លើក​ផែនការ​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ ដល់​អង្គភាព​របស់ខ្លួន​ធ្វើយ៉ាងណា បង្ការ​ដាច់ខាត​គ្មាន​ក​ង​ទ័ព និង​ក្រុមគ្រួសារ​កងទ័ព​ណា​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ហើយ​ត្រូវ​សកម្មភាព​បង្ក្រាប​ឈ្មួញ​ជួញដូរ​គ្រឿងញៀន តាម​ទិស​ស្លោក​ប្រឆាំង​គ្រឿងញៀន​បី​កុំ និង​មួយ​រាយការណ៍​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សាន់ សេដ្ឋា នាយករង​ទីចាត់ការ​ឃោសនា​ព័ត៌មាន អគ្គបញ្ជាការដ្ឋាន បាន​ថ្លែងថា គ្រូ​បង្គោល​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល រយៈពេល​បី​ថ្ងៃនេះ គឺមាន​ចំនួន​១៣១​នាក់ មកពី​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ជើង​ទឹក អាកាស និង​កងរាជអាវុធហត្ថ​៕​ ដោយ៖កូឡាប

     

spot_img
×