Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ម្នាក់ បាញ់សម្លាប់​នារី​ម្នាក់ ហើយ​ឃាតករ​បើករថយន្ត​រត់​គេច ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​របួសធ្ងន់

spot_img

​ត្បូងឃ្មុំ​៖ សង្ស័យ​ស្នេហា​ត្រីកោណ មន្ត្រីនគរបាល​ម្នាក់ ដក​កាំភ្លើង​បាញ់​ចេញពី​ក្នុង​រថយន្ត សំដៅលើ​នារី​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​ឃាតករ​បាន​បើករថយន្ត​គេចខ្លួន ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​របួសធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ២០​និង​០៦​នាទី នៅ​ចំណុច​មុខ KTV ហ្គោ​ក្លឹប ស្ថិតក្នុង​ភូមិ​ជី​មាន់​កណ្តាល ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​ករណី​ឃាតកម្ម​បាញ់សម្លាប់​នារី​ឈ្មោះ ហេង សុខ​ហ៊ា​ប អាយុ​២០​ឆ្នាំ បង្កឡើង​ដោយ​មន្ត្រីនគរបាល​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ មូល ទិ​ត្យ​ឧ​ត្ត​ម អាយុ​៣៥​ឆ្នាំ​។ មន្ត្រីនគរបាល​រូបនោះ​បាន ដក​កាំភ្លើង​បាញ់​ចេញពី​ក្នុង​រថយន្ត សំដៅ​ទៅលើ​នារី​រងគ្រោះ បណ្ដាល​ឲ្យ​ស្លាប់ ហើយ​ក្រោយ​បាញ់​ភ្លាម ជនល្មើស​បាន​បើករថយន្ត​គេច ជ្រុល​ទៅបុក​រថយន្ត​១​គ្រឿង ហើយ​ត្រូវ​រងរបួស​ធ្ងន់ និង​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ គ្រូពេទ្យ​បាន​បញ្ជូន​ជនដៃដល់ ទៅ​មន្ទីរពេទ្យ​កំពង់ចាម​។​

​ករណីនេះ នៅ​មិនទាន់​ដឹងថា ជា​រឿង​គំនុំ ឬ​ស្នេហា​ត្រីកោណ យ៉ាងណា​នោះទេ​។​

ខណៈពេល​ខ្មាន់កាំភ្លើង​កំពុងតែ​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ កម្លាំង​នគរបាល​ស្រុក​ពញាក្រែក ត្រូវដាក់​ដើម្បី​ការពារ​ជនល្មើស​៕ ដោយ​៖​កូ​ឡាប​


spot_img
×