Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សុក្រ ទី​ ១០​ ខែកក្កដា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ទោះលោកអ្នកធ្វើអ្វីតែងរីកចម្រើននិងជឿនលឿនទៅមុខជាលំដាប់ និងសម្រេចបានផ្លែផ្កាថែមមួយកម្រិតទៀត។

ជំនួញ ៖ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាពស្រស់​ស្រាយ​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។

ស្នេហា ៖ ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ភ្លឺ​ថ្លា​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​ល្អប្រៀបបាននឹងទឹកអម្រឹត​៕

ឆ្នាំឆ្លូវ

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​ថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ ការប្រកប​ការងារ​ត្រូវ​ចេះ​សន្សំទុក​ខ្លះ​ទើប​ប្រសើរ ​។​

ជំនួញ ៖ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

ឆ្នាំខាល

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី​ធ្វើ​អ្វីមួយ​ផ្លែផ្កានឹងហុចផលឲ្យជាទីពេញចិត្តជានិច្ច។ ការងារលោកអាចសម្រុកពេញដៃពេញជើងបាន ពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។

ជំនួញ ៖ អ្នកធ្វើ​ជំនួញ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ផង ហើយ​មុខទំនិញ​មានការ​លូតលាស់​ទៅមុខ​ដោយ​អាច​រក​ផល​ចំណូល​​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

ស្នេហា ៖ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​៕

ឆ្នាំថោះ

រាសី​ខ្ពស់ត្រដែត​។ 

ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតលោកអ្នកជួបតែរឿងល្អៗចូលរក ហេតុនេះផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ច​ការងារដែល​សំខាន់​ពីព្រោះថា​ផល​តែង​ហុច​មកវិញ​នាពេល​ក្រោយ​ផង​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​មានការ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ល្អ​ប្រពៃ​គួរសម​ផងដែរ ព្រោះ​តែង​ជួប​ភាព​សុខដុម​និង​ចម្រើន​លូតលាស់​គួរសម​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​បើ​លោក​អ្នកមាន​ការចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ឱកាសល្អ​ព្រោះ​តែងមាន​ភាព​ស្រុះស្រួល​ព្រមទាំង​សិរី​សួរ​ស្តី​ល្អ​ណាស់​៕

ឆ្នាំរោង

រាសី​ស្រុតចុះ​។​ 

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​នាំឱ្យ​ទទួលដំណឹង​មិនល្អ​ឬ​មានរឿង​រាវ​មិនល្អ​ចូល​យាយី​ផង​។​

ជំនួញ  អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​មានមុខ​របរ​ដូចគ្នា​បង្ករឿង​ថ្នាំងថ្នាក់​និង​ដណ្តើម​អតិថិជន​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​ពិសេស​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​តែម្តង​។​

ស្នេហា ៖ បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់៕

ឆ្នាំម្សាញ់

រាសី​ខ្ពស់ត្រដែត​។​ 

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ចរចា បញ្ហា​ការរកស៊ី​ជួញដូរ ឬ​ទំនាក់ទំនង​ការងារ​នៅ​ផ្នែក​ខាងក្រៅ​អ្វីមួយ​។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជាការ​ប្រសើរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​យ៉ាង​ស្រួល​ចិត្ត​។​

ស្នេហា ៖ ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​និង​កំពុង​លូតលាស់​ទៅមុខ​គួរ​ជាទី​កក់ក្តៅ​៕

ឆ្នាំមមី

រាសី​ស្រុតចុះ​។ 

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​ងាយ​ជួប​នូវ​បញ្ហា​រាំងស្ទះ​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​កិច្ចការងារ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ច្រើន​ចំពោះមុខ​។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លាភ​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បើ​បាន​ត្រឹម​មួយ​ល្មម​ទប់ទល់ ហើយ​អ្នកខ្លះ​អាច​ត្រូវ​ខកបំណង​ទៀតផង​។​

ការងារ ៖ បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ​អុជអាល​ឱ្យតែ​លោកអ្នក​ធ្លាក់ទឹក​ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕

ឆ្នាំមមែ

រាសី​ខ្ពស់ត្រដែត​។ 

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​គ្រាន់​គាប់ប្រសើរ​ហើយ ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួលលទ្ធផល​គ្រាន់​ជាទី​កក់ក្តៅ​មកវិញ​ផង​។​ ចំពោះ​ការបំពេញ​ការងារ​ទោះ​តិច​ច្រើន​ក៏​តែងមាន​ភាពរលូន​ល្អ​គួរ​ជាទី​ពេញចិត្ត​។​

ជំនួញ ៖ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​

ស្នេហា ៖ ​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក ​៕

ឆ្នាំវក

​រាសី​ល្អជា​មធ្យម​។ ​

ការងារ ៖ ​រយៈពេល​នេះ​លោកអ្នក​ទទួលរង​ផល​លំបាក​ក្នុង​ដំណើរ​ជីវិត​ត្រូវ​ឆ្លងកាត់​ប​ន្ថិ​ច ក្នុងនេះ​មាន​ទាំង​រឿង​តូចតាច​និង​រឿង​ធំ​ផង​។ ការងារជួបផល​លំបាកពិបាកឆ្លងកាត់​មិនត្រូវ​ចាត់ទុកថា​អាក្រក់​ណាស់ណាដែរ ដោយ​យ៉ាងហោចណាស់​ត្រូវ​គិតថា​បាន​ឆ្លងកាត់​បទពិសោធន៍​ផងដែរ​ ។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការល្អប្រសើរ​ហើយ​បើ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​ផង​។​

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នា​បន្តិច​ពីព្រោះ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំរកា

រាសី​ល្អជា​មធ្យម​។ 

ការងារ ៖ នៅថ្ងៃនេះ​ឃើញថា​បើទោះបី​ធ្វើ​អ្វីមួយ​ក៏​ងាយ​កើត​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ណាស់ ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​ការចរចា​សម្តី​ទៅរក​អ្នកដទៃ​បន្តិច​ទើប​ប្រសើរ​។​ ការងារទោះ​តូចតាច​ឬ​ធំដុំ​ច្រើន​ភ្លាំងភ្លាត់​ពុំ​សូវ​សម​ដូច​ប្រកប​ឡើយ​ ។​

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​អតិថិជន​ចាស់​ថ្មី​មិនសូវ​មានមក​អើត​ទេ ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​មិន​ថា​ទី​ឆ្ងាយ​ជិត​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​ប៉ុណ្ណោះ​។​

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំច

រាសី​ខ្ពស់ត្រដែត​។​ 

ការងារ ៖ ​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ឃើញថា​តែង​ជួប​នូវ​ក្តី​ជោគជ័យ​នោះ​មាន​មួយចំនួនធំ​។ អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​លោកអ្នក​អាច​ត្រូវបាន​ចៅហ្វាយនាយ​មើលឃើញ​ហើយ​លើកសរសើរ​ដោយ​ក្តី​ស្ងៀមស្ងាត់​ទៀតផង​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នា​ថ្ងៃ​នេះដែរ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។

ស្នេហា ៖ ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​៕

ឆ្នាំកុរ

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដោះស្រាយ​បញ្ហា​តូចធំ​ឬ​ចាត់ចែង​ការងារ​ផងដែរ​។

ជំនួញ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

spot_img
×