Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ៥ នាក់​

spot_img

​ភ្នំពេញ​៖​រថយន្ត ២ គ្រឿង​បាន​ជ្រុល​ចង្កូត​ទៅបុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន ៥ នាក់​បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១១ និង​៣០​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ស្តិ​ត​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AF 7492 ធ្វើដំណើ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​គោលបំណង​ជូន​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ​​ទៅ​មន្ទីរពេទ្យ​ដើម្បី​រង់ចាំ​សម្រាលកូន ស្រាប់តែ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក masda មួយគ្រឿង​ទៀ​ពណ៌​ស ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 2BG 3906 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​បួង​ចង្កូត​បត់​ប្រុង នឹង​ចូល​ផ្ទះ​រួច​ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត សាំ​យ៉ុង​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ស្រាល ៥ នាក់ យកទៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​ម្ចាស់​រថយន្ត masda ក៏​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​ទុក​ឲ្យ​ខាង​សមត្ថកិច្ច​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់ រួច​ទាក់ទង​ទៅខាង​ជំនាញ​ដើម្បី​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ ដើម្បី​យក​រថយន្តស្ទូច មក​ស្ទូច​រថយន្ត​ទាំង​២ ទៅ​រក្សាទុក​នៅ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​
​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​ទៅតាម​ច្បាប់​៕​ដោយ​៖ សា​មេ​ត​


spot_img
×