Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ឥណ្ឌូណេស៊ី​ បាន​កោរសក់​ក្បាល​របស់​ស្ត្រី​ប្តូរ​ភេទ​ ដែល​ស្លៀក​សម្លៀកបំពាក់​បុរស​

spot_img

មន្ត្រីប៉ូលិស​នៅ​ភាគ​ខាងជើង ប្រទេស​ឥណ្ឌូនេស៊ី កំពុង​អនុវត្ត​សកម្មភាព​ជាច្រើន ក្នុង​ការឃាត់ខ្លួន​សហ​គ​មន៍ LGBT ។​

Ahmad Untung Surianata, ប្រធាន​ប៉ូលិស​ខេត្ត Aceh បាន​និយាយថា ក្រុម​ស្ត្រី 12 នាក់ ដែល​ប្តូរ​ភេទ​ត្រូវបាន​ឃាត់ខ្លួន ខណៈ​ប៉ូលិស​បាន​ឆ្មក់​ចូល​ហាង​កែ​សម្ផស្ស​៥ កន្លែង កាលពី​ថ្ងៃ​ទី ២៨ ខែ​មករា​។​

​យោង​តាម​សារព័ត៌មាន CNN លោក Surianata បាន​និយាយ​បន្ថែមថា អ្នកក្រោមបង្គាប់​បាន​កោរសក់​របស់​ពួកគេ ហើយ​បាន​បង្ខំ​ពួកគេ​ឲ្យ​ស្លៀកពាក់​បុរស​។ នេះ​គឺជា​ការ “​បណ្តុះបណ្តាល​” របស់​ស្ត្រី​ដែល​ត្រូវបាន​ប្តូរ​ភេទ “​ត្រលប់​មក​បុរស​” របស់​ប៉ូលិស​ខេត្ត​។​

“​យើង​នឹង​រក្សា​ពួកគេ​ក្នុង​រយៈពេល​បី​ថ្ងៃ ក្នុង​អំឡុងពេល​នោះ ពួកគេ​ត្រូវរ​ត់​បណ្តើរ ស្រែក​បណ្តើរ រហូត​ដល់​ពួកគេ​ជា​ប្រុស​រហូតមកដល់​ពេលនេះ​ពួកគេ​ទាំងអស់​បាន​ក្លាយជា​មនុស្ស​ប្រុស​ធម្មតា​”​។ BBC ដកស្រង់​សម្តី​មេ​ប៉ូលិស​។​

​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​រារាំង​មនុស្ស​ក្នុង​សហគមន៍​ស្រឡាញ់​ភេទ​ដូចគ្នា (​ភេទ​ដូចគ្នា និង​អ្នក​ប្តូរ​ភេទ​) ពី​ការធ្វើ​ឲ្យ​ប៉ះពាកើ​ដល់​ប្រជាជន​ឥណ្ឌូណេស៊ី​ជំនាន់​ក្រោយ​។ ប៉ូលិស​បាន​ចាប់ផ្តើម​កា​រ​បង្ក្រាប​បន្ទាប់ពី​ទទួលបាន​របាយការណ៍​របស់​បុរស​នៅ​វិទ្យាល័យ​ថា ត្រូវបាន​បញ្ឆោត​ដោយ​ស្ត្រី​នៅក្នុង​ហាង​។ ប៉ូលិស​ក៏​បាន​រាយការណ៍​ផងដែរ អំពី​ការប្រើ​គ្រឿងញៀន​នៅក្នុង​តំបន់​នេះ​។ លោក Surianata បាន​បដិសេធថា យុទ្ធនាការ​នេះ​មិនមែន​ជា​ការបង្ក្រាប​ទៅលើ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ​។​

នគរបាល​ខេត្ត Aceh បាន​កាត់​សក់​របស់​ពួកគេ ហើយ​បាន​ចាប់ខ្លួន​ស្ត្រី​ដែល​ប្តូរ​ភេទ​

​ខេត្ត Aceh ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី គឺជា​តំបន់​តែមួយគត់​ដែល​អនុវត្ត​ច្បាប់ Sharia នៅក្នុង​ប្រទេស​នេះ​។ នៅ​ខែ​ឧសភា ឆ្នាំ ១៩៧៧ បុរស​វ័យក្មេង​ពីរ​នាក់ ត្រូវបាន​គេ​វាយ​រហូត​ដល់​ជាង ៨០ រំពាត់​ចំពោះ​ការ​រួមភេទ​ដូចគ្នា​។ ពួកគេ​ត្រូវបាន​គេ​ចាប់ខ្លួន​នៅពេល​ដែល​អ្នកជិតខាង​បាន​ទូរស័ព្ទ​ហើយ​សម្រុកចូល​ក្នុង​ផ្ទះ ដើម្បី​ថតរូប​។​

Tunggal Pawestri សកម្មជន​សិទ្ធិមនុស្ស​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​និយាយថា “​ពិតណាស់​” ប៉ូលិស​បាន​រំលោភ​លើ​សិទ្ធិមនុស្ស​របស់​ស្ត្រី​ប្តូរ​ភេទ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី ២៨ ខែ​មករា​។​

Pawestri បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ​សុខភាព និង​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​”​។​

​នៅក្នុង​ខែ​មករា អ្នកនយោបាយ​ឥណ្ឌូនេស៊ី បានចាប់ផ្តើម​ពិភាក្សា​អំពី​ក្រមព្រហ្មទណ្ឌ​ដែល​បាន​ធ្វើ​វិសោធកម្ម​លើ​បទ​បញ្ជា​ដែលថា មនុស្ស​ដែល​មិនទាន់​រៀបកា​រហើយ រួម​ភេទ​ត្រូវបាន​ចាត់ទុក​ថា​ខុសច្បាប់​៕ សូ​យ​ន​

spot_img
×