Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រមុខ​ការទូត បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​យកឈ្នះ​លើ​វិបត្តិ​ជាស​កល​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន​លើក​ទី​១៣ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០​។

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​សហប្រធាន​ពីររូប គឺ​លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម និង​លោក MOTEGI Toshimitsu រដ្ឋមន្ត្រីការបរទេស​ជប៉ុន​។​

​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​នេះដែរ បានធ្វើការ​ពិភាក្សា​លើ​វឌ្ឍនភាព​ដែល​សម្រេចបាន​ក្រោម «​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០១៨» និង «​គំនិត​ផ្តួចផ្តើម​មេគង្គ​-​ជប៉ុន​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​ឆ្នាំ​២០៣០» ក៏ដូចជា «​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ក្នុង​គោលបំណង​សម្រេច​ឱ្យបាន​នូវ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល (Universal Health Coverage) និង​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​» តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍ និង​ឧ​ត្ត​ម្មា​នុ​វត្ត​ន៍ ដើម្បី​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ការលើកកម្ពស់​សុខភាព សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​មេគង្គ​។​

លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​ថ្លែងថា នៅ​រសៀល​ថ្ងៃទី​៩​កក្កដា នេះ ខ្ញុំ​បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន​លើក​ទី​១៣ តាម​ប្រព័ន្ធ វីដេអូ​។

​លោក​ថា ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ ខ្ញុំ​បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​យកឈ្នះ​លើ​វិបត្តិ​ជាស​កល​កូ​វីដ​១៩ តាមរយៈ​គំនិត​ផ្តួចផ្តើម “​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​សម្រាប់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​កូ​វីដ​១៩” ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ១២៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ផែនការ​រយៈពេល ៥​ខែ ក្នុងការ​ទ្រទ្រង់​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​។

​លោក​លើកឡើង​ទៀតថា ខ្ញុំ បាន​បន្ត​រំលឹក​ឡើងវិញ​នូវ​ការអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ ដោយបាន​ជំរុញ​ឲ្យ​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ក្លាយជា​ទំនិញ​សាធារណៈ​ពិភពលោក ។ ខ្ញុំ​ក៏បាន​គូសបញ្ជាក់​សារជាថ្មី​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​កម្ពុជា ចំពោះ​ការបង្កើត “​មជ្ឈមណ្ឌល​អាស៊ាន សម្រាប់​ភាព​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ និង​ជំងឺ​ដែល​កំពុង​កើតមាន​” ដែល​នឹង​ក្លាយជា​យន្តការ​ចំបង​ក្នុងការ​ពង្រឹង​នីតិវិធី​នៃ​ការការពារ ការរក​ឲ្យ​ឃើញ ការគ្រប់គ្រង និង​ការឆ្លើយតប​ទៅនឹង​ជំងឺឆ្លង​ក្នុងពេល​អនាគត ព្រមទាំង​បញ្ជាក់​ពី​គោលបំណង​របស់​កម្ពុជា ក្នុង​ការទទួល​ធ្វើជា​ប្រទេស​ម្ចាស់ផ្ទះ​នៃ​មជ្ឈមណ្ឌល​នេះ ៕ ដោយ​៖​កូ​ឡាប​

​ខាងក្រោម សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ជប៉ុន​លើក​ទី​១៣ តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០៖


spot_img
×