Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផុតកំណត់​៦០​ថ្ងៃ រថយន្ត និង​ទំនិញគេចពន្ធ ដែល​គយ បាន​រឹបអូស នឹងត្រូវ​ដាក់លក់​ប្រសិនបើ​ម្ចាស់​មិន​ចូលខ្លួន​ដោះស្រាយ​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អ​.​គ​.​រ​) នៃ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ប្រកាសថា រថយន្ត និង​ទំនិញគេចពន្ធ ដែល​ខ្លួន​បាន​រឹបអូស​នោះ នឹងត្រូវ​ដាក់លក់​ប្រសិនបើ​ម្ចាស់​មិន​ចូលខ្លួន​ដោះស្រាយ​ទេនោះ​។ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទុក​រយៈពេល​៦០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ ឱ្យ​ម្ចាស់​រថយន្ត និង​ទំនិញគេចពន្ធ​ចូលខ្លួន​ទៅ​ដោះស្រាយ​។​

​យោងតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ម្ចាស់​យានយន្ត និង​ម្ចាស់​ទំនិញគេចពន្ធ ដែល​ត្រូវបាន​បង្ក្រាប និង​រក្សាទុក​បណ្ដោះអាសន្ន​នោះ ចូលខ្លួន​បំពេញ​កាតព្វកិច្ច​ពន្ធអាក​រ និង​ពិន័យ​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​

​ក្នុង​សេចក្តីជូនដំណឹង ក៏បាន​បញ្ជាក់ដែរថា ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​វិញ ម្ចាស់​រថយន្ត​ត្រូវបំពេញ​លក្ខខណ្ឌ​ចំនួន​ពីរ​រួម​៖
១. កក់​ប្រាក់​ចំនួន ៧០% នៃ​ប្រាក់​ពន្ធ​អា​រក និង​ពិន័យ​ដែល​ត្រូវ​បង់ និង​យក​រថយន្ត​ទៅ​កែ​ចង្កូត​ពីស្តាំ មក​ឆ្វេង​នៅ​យានដ្ឋាន​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​។​

២. ក្នុង​រយៈពេល​មិន​លើសពី ៣០​ថ្ងៃ ម្ចាស់​រថយន្ត​ត្រូវយក​រថយន្ត ដែល​បាន​កែ​ចង្កូត​រួចមក​បង្ហាញ មន្ត្រី​គយ និង​រដ្ឋាករ​មាន​សម​ត្ថ​កិច្ច និង​បង់ប្រាក់​ពន្ធ​អា​រក និង​ពិន័យ​បន្ថែម ៣០% ទៀត ដើម្បី​ទទួលបាន​បង្កាន់ដៃ​ពន្ធ​យានយន្ត​សម្រាប់​ប្រើប្រាស់​ក្នុងការ​ចុះបញ្ជី​យានយន្ត​ស្របតាម​ច្បាប់​និង បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​គូសបញ្ជាក់ថា ក្នុងករណី​ម្ចាស់​រថយន្ត និង​ទំនិញ ខកខាន​មិនបាន​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​តាម​លក្ខខណ្ឌ និង​ពេលវេលា​ដូច​បាន​រៀបរាប់​ខាងលើ និង​អនុលោម​តាម​បញ្ញត្តិ​មាត្រា​៥៤ និង​មាត្រា​៥៥ នៃ​ច្បាប់​ស្ដីពី​គយ​ទេនោះ យានយន្ត និង​ទំនិញ​ទាំងនោះ នឹងត្រូវ​ចាត់ទុកជា​ទំនិញ​គ្មាន​ការទាមទារ ហើយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹង​ប្រកាស​ដាក់លក់​ដោយ​ដេញថ្លៃ​ជា​សាធារណៈ តាម​នីតិវិធី​ជា​ធរមាន ដើម្បី​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​។​

​យោងតាម​មន្ត្រី​គយ បានឱ្យដឹងថា រថយន្ត​ដែល​ត្រូវបាន​រឹបអូស​ទាំង​ចង្កូត​ឆ្វេង និង​ចង្កូត​ស្តាំ​មាន​ចំនួន ៨៤៦​គ្រឿង​។ សម្រាប់​ទំនិញ​វិញ មិនអាច​បញ្ជាក់​ពី​ចំនួន​បាន​នោះទេ ដោយ​គ្រាន់តែ​អះអាងថា​មាន​ចំនួន​ច្រើន​តោន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×