Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​បំណុលទៅ​ទា​រលុយ​ជំពាក់ ត្រូវកូនបំណុលយក​ដំបង​វាយ​ឲ្យ​របួសធ្ងន់ ​

spot_img

បន្ទាយមានជ័យ ៖ ផ្តើមចេញ​ពី​រឿង​ជំពាក់​លុយ បុរស​កូនបំណុល​បាន​យក​ដំបង​វាយ​ម្ចាស់បំណុល​អោយ​របួស​ធ្ងន់ធ្ងរ នៅ​ពេល​ផឹក​ស្រាបៀរ​ស្រវឹង​ខ្លះ និង​ក្រោយ​ចេញពី​ស៊ីការ​មួយ ។

ហេតុការណ៍​នោះ​កើតឡើង​នៅ​ម៉ោង​២​រសៀល ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៨​នៅ​ភូមិ​ស្រះ​កើត​ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ ស៊ិន រ៉ាស៊ី មេ​បញ្ជ​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​អោយដឹងថា : ម្ចាស់​បំណុល​និង​ជា​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់ធ្ង​រ​ត្រូវ​ដេលពេទ្យ​មានឈ្មោះ ស៊ុន វ៉ាន់​ថា ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ រស់​ភូមិ​ស្រះ​កើត ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

ចំណែក​ជនសង្ស័យ​មាន​ឈ្មោះ នឹម សំ​ប៊ុន ភេទ ប្រុស អាយុ ២២​ឆ្នាំ​រស់នៅ​ភូមិ​ប៉ុស្តិ៍​ចាស់ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ។​

សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ ក្រោយ​ជននេះ​បង្កហេតុ​ហឹង្សារ​ដូច​ខាងលើ ហើយ​បាន​បញ្ជូន​សង្ស័យ​និង​វត្ថុតាង​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ទទួល​ការងារ​យុត្តិធម័​អោយ​ដឹងថា : សង្ស័យ​បាន​សារភាពថា ខ្លួន​បាន​ប្រព្រឹត្ត​ដូច្នោះ ព្រោះតែ​ខឹង​ជនរងគ្រោះ​ជា​ម្ចាស់​បំពុល​បាន​លើកគ្នា​មក​ទារលុយ​ខ្លួន​ជំពាក់ ហើយ​បាន​ប្រើ​សំដី​អសុរោះ​គម្រាមកំហែង​មកលើ​ខ្លួន ដោយ​មិន​ទុក​មុខ មិន​ទុក​កិត្តយ​សអោយ​ខ្លះ​។

ឯ​ជនរងគ្រោះ​វិញ និយាយថា : ជនល្មើស​នេះ ជំពាក់​លុយ​ហើយ​គ្មាន​បំណង​សង​ទោះជា​ទារ​និង​អង្វរក​ស្ទើរ​លន់តួ​ទៅហើយ​។ ហេតុនេះ​បាន​ជា​ពួក​ខ្លួន​នាំ​គ្នា​ច្រើន​ទៅ​សួរនាំ ថា​ពេល​ណា​បាន​សង​? ដូច្នេះ​ពេល​ទារ​លើក​នេះ​ក៏​មាន​សំដីសំដៅ​ថ្លោស​ដាក់​គ្នា​ទៅវិញទៅមក តែ​គ្មាន​ប្រើ​ពាក្យ​គម្រាម​ឬ​មិន​សមរម្យ​ទេ​។​ទៀត​។​

យោង​ចម្លើយ​សារភាព​នៃ​អង្គហេតុ​ខាងលើ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕ ដោយ ៖ បន្ទាយ​

spot_img
×