Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ពីរ​គ្រឿង​សាក​កម្លាំង​គ្នា ពេញទំហឹង​បណ្តាល​ឲ្យ រថយន្ត​មួយគ្រឿង​ទៀត​ខ្ទាត​ទៅបុក​នឹង​បង្គោល​ស្លាក​សញ្ញា​

spot_img

​ភ្នំពេញ​៖ រថយន្ត​ពីរ​គ្រឿង​ដល់​ផ្លូវបំបែក​ជា​បួន មិន​បង្អង់​ជ្រុល​ទៅបុក​ចំ​ពីមុខ​ពេញទំហឹង រួច​ខ្ទាត​រថយន្ត​មួយគ្រឿង​ទៀត ទៅបុក​បង្គោល​ស្លាក​សញ្ញា​រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​នៅ​ម៉ោង ០០ និង ២០ នាទី​យប់ ឈានចូល​ថ្ងៃ​សុក្រ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក suzuki មួយគ្រឿង ពណ៌​ខ្មៅ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ (2U 8494)​ធ្វើដំណើ​ក្នុងទិសដៅ ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ជិត​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​ភ្លាមនោះ គេ​បានឃើញ​រថយន្ត​ស៊េរី​ចាស់​មួយគ្រឿង​ទៀត ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ឃ 8191 ភព​២ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង មក​ជើង​ក្នុង​ល្បឿន​លឿន​មិន​បង្អង់ លុះ​មកដល់​ចំណុចកើតហេតុ ផ្លូវបំបែក​ជា​បួន ទៅបុក​រថយន្ត suzuki ចំ​ពីមុខ​ពេញទំហឹង​រួច​ខ្ទាត​ទៅបុក​បង្គោល​ស្លាកស​ញ្ញា បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​ផងដែ ។​

​សូមបញ្ជាក់ មិនមាន​រងរបួស​ទៅដល់​ម្ចាស់​រថយន្ត​ទាំងពីរ​ទេ និង​មិនមាន​ប៉ះពាល់ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ រង​ការខូចខាត​តែ​រថយន្ត និង​បង្គោល​ស្លាក​សញ្ញា​មួយ​ដើម​។​

​គ្រប់ពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​គាត់​ទាក់ទង ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ចុះមក​ធ្វើការ​វាស់វែង រួច​ធ្វើ​កំណត់ហេតុ ដើម្បី​យក​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ដ​ទាំងពីរ​គ្រឿង យកទៅ​រក្សាទុក​នៅ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ដោយ​៖ សា​មេ​ត​


spot_img
×