Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ លោកតា​ម្នាក់​សតិ​មិនសូវ​គ្រប់ ដើរ​ឆ្លងថ្នល់ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​ស្លាប់

spot_img

​ភ្នំពេញ​៖​អាសូរ​ណាស់ លោកតា​ម្នាក់​មាន​សតិ​មិនសូវ​គ្រប់ ខណៈពេលដែល​គាត់​ដើរ​ឆ្លងផ្លូវ​៥១ ត្រូវបាន​រថយន្ត​មិន​ចាំ​ម៉ាក បើក​ទៅបុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៨ និង ៣០ នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​៥១ ក្នុងភូមិ​ដូន​តូច សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​លោកតា​ដើរ​នៅតាម​បណ្តោយ​ផ្លូវ​៥១ ជា​រៀងរាល់ថ្ងៃ លុះ​មកដល់​ថ្ងៃនេះ ប្រហែលជា​ម៉ោង ៨ និង​៣០​នាទី​យប់ គាត់​បាន​ប្រុង​ដើរ​ឆ្លងផ្លូវ ប៉ុន្តែ​ភ្លាមៗ​នោះដែរ​ក៏មាន​រថយន្ត​មួយគ្រឿង ដែល​មិន​ចាំ​ម៉ាក ទៅបុក​គាត់​ពេញទំហឹង បណ្ដាល​ឲ្យ​គាត់​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ ដោយ​ឃើញបែបនេះ បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​មក​ដែរ តែ​ដោយ​របួស​ធ្ងន់ធ្ង​ពេក​គាត់​បាន​ស្លាប់​បាត់ទៅ​។​

​សព​មានឈ្មោះ​ឆាយ អាយុ​៥០​ឆ្នាំ រសនៅ​ភូមិ​ស្លែង​មានជ័យ ឃុំ​ស្វាំ​ង ស្រុក​ពញាឮ ខេត្តកណ្តាល មាន​មុខរប មិន​ពិតប្រាកដ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​សមត្ថកិច្ច​ជំនាញ ឲ្យ​ចុះមក​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ ដើម្បី​ប្រគល់​សព​ជូន​រថយន្ត​សា​ម៉ុ​យ ដឹក​ទៅ​ស្រុកកំណើត​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​សមត្ថកិច្ច​ជំនាញ បាន​ស្រាវជ្រាវ​រក​រថយន្ត​ដែល​បង្ក​យកមក​ដោះស្រាយ ទៅតាម​ផ្លូវច្បាប់​ផងដែរ​៕​ដោយ​៖ សា​មេ​ត​


spot_img
×