Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុង​ងោក​មួយភាំង ជ្រុល​ចង្កូត​ឡើង​សួន រួច​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​រង​កា​ខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ​៖​រថយន្ត​ដឹក​ស៊ីម៉ងត៍​ហុយ​មួយគ្រឿង បើក​ជ្រុល​ចង្កូត​ឡើង​សួន​ផ្លូវ រួច​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​មួយ​ដើម​ទៀត រង​ការខូចខាត​​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៣ និង ២០​នាទី​ទៀបភ្លឺ ថ្ងៃ​សុក្រ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​សម្តី​ពី​ម្ចាស់​រថយន្ត បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បាន​ដឹក​ស៊ីម៉ងត៍​មកពី​ខេត្តកំពត បម្រុង​យកទៅដាក់​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍​ជីបម៉ុង នៅតាម​បណ្តោយ​ផ្លូវ​ហាណូយ ស្រាប់តែ​មក​ជិត​ដល់​កន្លែងកើតហេតុ គាត់​រាង​អត់ងងុយ​រួចហើយ​គាត់​បាន​ទិញ​ភេសជ្ជៈ​ផឹក​ដើម្បី​បំបាត់​ងងុយដេក ស្រាប់តែ​ផឹក​ហើយ​គាត់​បាន​បន្តដំណើរ​មក​មុខ​ទៀត​ប្រញាប់​ដាក់​ស៊ីម៉ងត៍​ឲ្យ​គេ រួច​គាត់​បាន​វ៉ា​ក់​នឹង​លោកតា​ម្នាក់ ស្រាប់តែ​ជិត​ដល់​ចំណុចកើតហេតុ គាត់​បាន​ងោក​ម្តងទៀត រួច​ជ្រុល​ចង្កូត​ឡើង​សួន​ផ្លូវ ជ្រុល​ទៅបុក​បង្គោល​ភ្លើង​មួយ​ដើម​ទៀត រង​ការខូចខាត​ទាំងស្រុង ។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ដើម្បី​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​ស៊ីម៉ងត៍​មួយគ្រឿង​នេះ យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​ផងដែរ​៕​ដោយ​៖ សា​មេ​ត​


spot_img
×