Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ដើរ​ស្វែងរក​ប្រពន្ធ ដែល​ចុះ​ចេញពីផ្ទះ​ជិត​១០​ថ្ងៃ ចោល​ទាំង​កូនប្រុស​ស្រី​២​នាក់ ដោយ​ពុំ​ដឹង​ពី​មូលហេតុ​

spot_img

​បាត់ដំបង​៖ បុរស​ម្នាក់​ឈ្មោះ​កែវ នេន អាយុ​៣២​ឆ្នាំ រស់នៅ​ផ្ទះ​លើទឹក​ស្ថិតក្នុង​ភូមិ​បាក់​ព្រា បាន​កាន់​រូបថត​ប្រពន្ធ​ឈ្មោះ​អ៊ុន សុឃន អាយុ​៣៤​ឆ្នាំ ដើរ​សួរ​អ្នកស្រុក និង​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ស្វែងរក​ប្រពន្ធ​ដែល​ចុះ​ចេញពីផ្ទះ យក​ទាំង​ទ្រព្យសម្បត្តិ និង​ចោល​កូនប្រុស​ស្រី​២​នាក់ មក​បាត់​ជិត​១០​ថ្ងៃ ដោយ​ពុំ​ដឹង​ពី​មូលហេតុ​។​

​ប្ដី​សុំ​អង្វរ​ឲ្យ​ប្រពន្ធ ដែល​ចុះចោល​ប្ដី​និង​កូន​២​នាក់ ត្រឡប់មកផ្ទះ​វិញ ឬ​បងប្អូន​ណា ដែល​បានឃើញ​ភិនភាគ​ប្រពន្ធ​ដូច​រូបថត​នេះ សូមជួយ​ប្រាប់​ប្រពន្ធ​ឲ្យ​ត្រឡប់មកវិញ​ផង ប្ដី​នៅ​រង់ចាំ​ទទួល​មិន​រករឿង​ហេតុអ្វី​ឡើយ​។​

​បុរស​ម្នាក់​ជា​ប្ដី​ឈ្មោះ​កែវ នេន អាយុ​៣២​ឆ្នាំ រស់នៅ​ផ្ទះ​លើទឹក​ស្ថិតក្នុង​ភូមិ​បាក់​ព្រា បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ រូបគេ​បាន​ឲ្យ​ថ្នាំ​សរសៃប្រសាទ​លេប​អស់​ចំំ​នួន​២​គ្រាប់ ហើយក៏​ដេក​លង់លក់​ទៅ​។ ក្រោយពី​ភ្ញាក់​ដឹងខ្លួន​វិញ ស្រាប់តែ​បាត់​ប្រពន្ធ​តែម្ដង​។​

​កូនប្រុស​របស់​ស្ត្រី​ឈ្មោះ​អ៊ុន សុឃន បាន​យំ​រៀបរាប់​សុំ​អង្វរ​ឲ្យ​ម្ដាយ​ត្រឡប់មកផ្ទះ​វិញ ទាំង​ឪពុក និង​កូន​ទាំង​២​នាក់ នៅ​រង់ចាំ​ទទួល​ម្ដាយ​វិញ​។​

​ចំណែក​លោក​អ៊ិន សេនា នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ព្រៃ​ចាស់ បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​អ៊ុន សុឃន អាយុ​៣៤​ឆ្នាំនេះ បាន​ចុះ​ចេញពីផ្ទះ​បាត់​តាំងពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ពុំ​ដឹង​ពី​មូលហេតុ ព្រោះ​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​នេះ មិនដែល​មានរឿង​ទំនាស់់់់់់់់់់់់់់់់់់អ្វី​ជាមួយគ្នា​ទេ​។ ប៉ុន្តែ បើតាម​សំដី​កូន​ទាំង​២​នាក់ និយាយប្រាប់​សមត្ថកិច្ច​ថា ម្ដាយ​គេ (​ឈ្មោះ​អ៊ុន សុឃន​) តែងតែ​និយាយ​ទូរស័ព្ទ លេង​ហ្វេ​ស​ប៊ុ​ក នៅពេល​យប់ ឬ​ពេល​ឪពុក​ចេញទៅ​ធ្វើការ​បាត់ៗ ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​មិនដឹង​ជា​និយាយ​ជាមួយ​នរណា​ឡើយ​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×