Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​ហើយ​! ជនជាតិ​ចិន​២​នាក់​សង្ស័យ​បែក​ថ្នាំ ម្នាក់​បញ្ចេញ​កាយវិការ​ចង្អុល​មេឃ ចង្អុល​ផ្កាយ ខណៈ​ម្នាក់ទៀត​កំពុង​ត្រដរខ្យល់ (​វីដេអូ​)

spot_img

​ព្រះសីហនុ​៖ បុរស​ជនជាតិ​ចិន​២​នាក់ នៅក្នុង​ក្រុងព្រះសីហនុ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ត្រូវបាន​គេ​ប្រទះឃើញ​អ្នក​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​វង្វេង​វង្វាន់​ស្មារតី​ខ្លាំង ដែល​គេ​សង្ស័យថា​បែក​ថ្នាំ​តែម្តង​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​ចិន​២​នាក់​ត្រូវបាន​គេ​ប្រទះឃើញ ដោយ​ម្នាក់​អង្គុយ​នៅ​កា​រ៉ា​ស់​សាំង ToTal ម្តុំ​ផ្សារលើ និង​ម្នាក់ទៀត អង្គុយ​នៅ​កណ្តាលផ្លូវ​មុខ​កាស៊ីណូ​ឃ្វី​ន​កូ ដែល​អ្នក​ទាំង​ពីរបាន​បញ្ចេញ​កាយវិការ និង​សតិ​មិន​គ្រប់ សង្ស័យថា​ប្រើប្រាស់​គ្រឿងញៀន​លើស​កំរិត រហូត​ឈានដល់​វង្វេងវង្វាន់​ស្មារតី (​បែកៗ​) បែបនេះ កាលពី​រសៀល​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០​។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​ចំនួន​២ បុរស​ចិន​ម្នាក់ ស្ថិតក្នុង​សម្លៀកបំពាក់​ខោអាវ​ឈុត​ពណ៌​ឈាមជ្រូក ឆ្នូត​ស បាន​បញ្ចេញ​កាយវិការ​ខ្វែងដៃខ្វែងជើង ចង្អុល​មេឃ​ចង្អុល​ផ្កាយ និង​មិនដឹងថា​និយាយ​អ្វីខ្លះ​នោះទេ​។ រី​ម្នាក់ទៀត​នៅក្នុង​កា​រ៉ា​ស់​សាំង ស្លៀកខោ​ជើងវែង​អត់​អាវ ពុំ​និយាយស្តី​អ្វី​ទាំងអស់ តែ​ស្ថិតក្នុង​ស្ថានភាព​ប្រៀប​ដូច​មនុស្ស​កំពុង​ត្រដរខ្យល់ តស៊ូ​ប្រឆាំងនឹង​សេចក្តីស្លាប់ ដែល​មើលទៅ​គួរ​ឲ្យ​អាសូរ​។​

​នេះហើយ​ជា​លទ្ធផល​គ្រឿងញៀន ហេតុនេះ សូម​បងប្អូន​ខ្មែរ​ទាំងឡាយ​គួរតែ​ជៀស​ឲ្យ​ឆ្ងាយ​ដាច់ខាត ព្រោះថា គ្រឿងញៀន​ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​យើង​បាត់បង់​អនាគត​ទេ តែ​វា​បានធ្វើ​ឲ្យ​យើង​ត្រូវ​រស់​ពិបាក​ជាង​ស្លាប់​ទៅទៀត ដូចជា​ករណី​ជនជាតិ​ចិន​ទាំងពីរ​ខាងលើ​ជា​គំរូ​ស្រាប់​៕ ដោយ​៖ លឹម ហុង​



spot_img
×