Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកណា​មិន​អាសូរ​! ឆ្លងទន្លេ ម្តាយ​ស្លាប់​ទាំង​មិន​បានឃើញ​មុខ​កូន ខណៈ​ផ្ទះ​ខំ​ធ្វើ​មិនទាន់បាន​ឡើង​នៅ​ទៀត ព្រោះតែ​….

spot_img

ភ្នំពេញ៖ ​មាន​ករណី​ច្រើន​រួចទៅហើយ ចំពោះ​ស្ត្រី​ឆ្លងទន្លេ (​សម្រាលកូន​) ត្រូវ​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត​នោះ ហើយ​ករណីនេះ​ភាគច្រើន ត្រូវបាន​គេ​ស្តីបន្ទោស​ថា​មកពី​ពេទ្យ​ធ្វើការ​ធ្វេសប្រហែស ឬ មិនសូវ​យកចិត្តទុកដាក់ ព្រោះ​គិតលុយ​ជាធំ​។​

​ជាក់ស្តែង ថ្មីៗ​នេះ ស្ត្រី​ម្នាក់​ត្រូវ​បាត់បង់​ជីវិត​ទាំង​ពុំ​បានឃើញ​មុខ​កូន​គួរ​ឲ្យ​សង្វេក​ខ្លាំងណាស់​។ ហើយ​អ្វី​កាន់តែ​ស្រណោះ​ខ្លាំង​ទៅទៀត​នោះ គឺ​នាង​សូម្បីតែ​ពុំបាន​ឡើង​នៅផ្ទះ​ថ្ម​ថ្មី ដែល​កំពុង​ស្ថិតក្នុង​សាងសង់​ជិត​រួចរាល់​ទៅហើយ​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ma Mamita បាន​បង្ហោះ​រូបភាព និង​សារ​ចែករំលែក​ទាំង​អារម្មណ៍​ក្តុកក្តួល​ថា​៖ «​អភ័ព្វ​ពេក​ហើយ​បងស្រី កូន​កើតមក​មិនទាន់​បានឃើញ​មុខ​កូន​ផង ផ្ទះ​ខំ​ធ្វើ​មិនទាន់បាន​នៅ​» ។​

​ជុំវិញ​ករណី​ម្តាយ​ឆ្លងទន្លេ​ត្រូវស្លាប់​បាត់បង់​ជីវិត​ទាំង​ពុំបាន​ឃើញ​មុខ​កូន​នេះ ម្ចាស់​គណនី​ខាងលើ ដែល​គាត់​ក៏​ជា​គ្រូពេទ្យ​មួយរូប​ផងដែរ​នោះ ដែលមាន​បទពិសោធន៍​យល់ដឹង​ពី​ផ្នែក​នេះ បានធ្វើការ​ចោទប្រកាន់​មន្ទីរពេទ្យ​មួយកន្លែង​នោះ​ថា ធ្វើ​ការធ្វើ​ប្រហែស មិនមែន​ដោយសារ​ជំងឺ​អ្វី​នោះទេ ដោយ​គាត់​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ហេតុ​អី​អ្នកជា​ពេទ្យ ហេតុអ្វី អ្នក​ធ្វេសប្រហែស​បែបនេះ មាន​មានលទ្ធភាព​បើក​គ្លី​និ​ច សម្ភព អ្នកដឹង​ទេ​ថា អារម្មណ៍​មនុស្ស​ដូចគ្នា​ទាំងអស់ សួ​ថា​នៅពេល​អ្នក​ឈឺ​អ្នក​សង្ឃឹមលើ​អ្វី​ហើយ ជឿជាក់​លើ​អ្វី បើ​អ្នកធ្វើការ​រាល់ថ្ងៃ ដោយ​ប្រើ​បច្ចេកទេស​ដែល​មិន​ច្បាស់លាស់ ឬ​មកពី​អ្នក​គិតថា​អ្នកមាន​ជំនាញ​ច្បាស់លាស់ យូរ​ឆ្នាំ​មកហើយ​។ វាស់​សម្ពាធ​ឈាម​, ចង្វាក់បេះដូង​, ជីពចរ​, មុន​វះកាត់ នៅ​ធម្មតា តែ​បន្ទាប់ពី​វះ​ហើយ សួត​, បេះដូង​, សុទ្ធតែជា​កន្លែង​ធំៗ​អ្នក​គិត​បែបណា​? តើ​ការវះកាត់ ជោគជ័យ​អាស្រ័យ​លើ​អ្វី​, ខ្ងុំ​មិន​យល់​ហេតុ​អី​ទុក​អ្នកជំងឺ ដល់​ថ្នាក់​សេរ៉ូម ជ្រាបចូល​សួត​បាន រហូតដល់​ដល់​កម្រិត​ធ្ងន់ធ្ងរ តើ​អ្នក​គួរ​ធ្វើ​បែប​ម៉េច​? អ្នក​គួរ​កុំ​បំផ្លាញ គ្រួសារ​គេ និយាយ​នេះ​ក្នុងនាម​ជា​ពេទ្យ​ដូចគ្នា​, អ្នក​គួរ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់ តែ​ជីវិត​មនុស្ស​ខ្លី​ណាស់ ព្រោះ​ពេល​រៀន​គ្រូ​តែង​ឲ្យ​យើង​ចុះ​ស្តា ដើម្បី​អ្វី​? ហើយ​រៀន​ទ្រឹស្ដី​ដើម្បី​អ្វី​? ហេតុអ្វី​មិន​រៀន​តាម​សៀវភៅ​មួយ​មុខ​ទៅបាន​ហើយ ចុះ​ស្តា​ដើម្បី​អ្វី​? បញ្ជាក់​ករណីនេះ មិនមែន​បញ្ហា​ជំងឺ​ទេ គឺជា​ករណី​ធ្វេសប្រហែស​»៕ ដោយ​៖ លឹម ហុង​

spot_img
×