Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចអនុម័តកញ្ចប់ថវិកាជាង ៦០០លានដុល្លារ សម្រាប់អភិវឌ្ឍន៍មីស៊ីល ឲ្យកោះតៃវ៉ាន់

spot_img

សហរដ្ឋអាមេរិចបានអនុម័តកញ្ចប់ថវិការចំនួន ៦២០លានដុល្លារសម្រាប់អភិវឌ្ឍន៍មីស៊ីលវាយប្រហារតាមដែនអាកាស Patriot ឲ្យកោះតៃវ៉ាន់។ នេះបើតាមក្រសួងការបរទេសអាមេរិច។

ការទិញអាវុធពីអាមេរិច របស់តៃវ៉ាន់គឺដើម្បីទប់ទល់នឹនងការគំរាមកំហែងដែលកំពុងកើនឡើងពីសំណាក់ចិន។

ដូចនឹងប្រទេសផ្សេងៗទៀតដែរ អាមេរិចមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយនឹងកោះតៃវ៉ាន់ឡើយ ប៉ុន្តែត្រូវបានចង់ដោយច្បាប់ក្នុងការផ្តល់ការគាំទ្រដល់តៃវ៉ាន់ គ្រប់វិធីដើម្បីឲ្យតៃវ៉ាន់ការពារខ្លួន។

ចិនតែងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន និងតែងធ្វើការប្រឆាំងចំពោះការលក់អាវុធរបស់អាមេរិចឲ្យតៃវ៉ាន់។

ក្រសួងការបរទេសអាមេរិចនិយាយនៅថ្ងៃព្រហស្បតិ៍ថា តៃវ៉ាន់បានស្នើទិញគ្រឿងផ្សេងៗដើម្បីអភិវឌ្ឍន៍ មីស៊ីល Patriot ឲ្យប្រសើរឡើង ដើម្បីការពារខ្លួន។

សូមបញ្ជាក់ថា តៃវ៉ាន់បានកំពុងពង្រឹងសមត្ថភាពការពារខ្លួនដើម្បីទប់ទល់នឹងអ្វីដែលខ្លួនមើលឃើញថា ការគំរាមកំហែងពីទីក្រុងប៉េកាំង ដូចជាការធ្វើសមយុទ្ធជាទៀងទាត់របស់កងកម្លាំងចិន និងការធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters

spot_img
×