Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ដាក់ទណ្ឌកម្ម​មន្ត្រីជាន់ខ្ពស់​ចិន ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​តំបន់ Xinjiang

spot_img

​សហរដ្ឋ​អា​មេ​រិច កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានធ្វើការ​ចាត់វិធានកា​រ​ដ៏​ធំ​ដើម្បី​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស ទៅលើ​ជនជាតិដើម​ភាគតិច​វី​ហ្គ័​រ (Uighur) និង តួ​កិក (Turkic) ដោយ​ធ្វើការ​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់​។​

​មន្ត្រី​ចិន ៣​នាក់​នឹងត្រូវ​អា​មេ​រិច​បដិសេធ​ទិ​ដ្ឋ​ការ និង​បង្កក​ទ្រព្យសម្បតិ្ត​ពួកគេ​ដែលមាន​នៅ​អា​មេ​រិច​ទាំងអស់ រួមមាន Chen Quaguo ដែលជា​ប្រធាន​បក្សកុម្មុយនិស្ត​ចិន​សម្រាប់​តំបន់ Xinjiang និង​ជា​ស្ថ​ប​ត្យ​ករ​នៃ​គោលនយោបាយ​ក្រុង​ប៉េកាំង​ប្រឆាំងនឹង​ជនជាតិដើម​ភាគតិច​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​លោក Mike Pompeo បាន​និយាយថា អា​មេ​រិច​កំពុង​ចាត់វិធានការ​ប្រឆាំងនឹង​ការរំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ និង​ដ៏​អាក្រក់ នៅក្នុង​តំបន់​ភាគ​ខាងលិច រួមមាន​ការបង្ខំ​ឲ្យ​ធ្វើការ ការឃុំ​ឃាំង និង​គ្រប់គ្រង​លើ​ប្រជាជន​ដោយ​មិនមាន​ការស្ម័គ្រចិត្ត​។​

​មន្ត្រីជាន់ខ្ពស់ ២​នាក់​ទៀត​ដែល​រង​ទណ្ឌកម្ម​ដូចគ្នា មាន Wang Mingshan ប្រធានការិយាល័យ​សន្តិ​សុខ​សាធារណៈ​តំបន់ Xinjiang និង Zhu Hailun អតីត​មេដឹកនាំ​កុ​ម្មុនិ​ស្ត​ជាន់ខ្ពស់​នៅ​តំបន់ Xinjiang​។​

​សូម​រំលឹកថា កាលពីពេល​ថ្មីៗ​នេះ អា​មេ​រិច​ក៏បាន​ប្រកាស​រឹតត្បិត​ទិដ្ឋាការ​លើ​មន្ត្រី​បក្សកុម្មុយនិស្ត​ចិន​ជាច្រើន ដែលមាន​ទំ​នួ​ស​ខុសត្រូវ​ក្នង​បំផ្លាញ​សេរីភាព​ក្នុង​ទីក្រុង​ហុងកុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​

spot_img
×