Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ​! សកម្មភាព​ចោរ​ស្រី​ឆក់​កាបូប​ពី​លោក គង់ ខេមរា ចៅក្រម​អម​សាលាដំបូង​ខេត្តកោះកុង មុនពេល​ជិះឡាន​ដេញតាម​និង​ជ្រុល​បុក​ស្លាប់ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ព័ត៌មាន​ដ៏​ក្តៅ​មួយ​ត្រូវបាន​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន ចុះផ្សាយ​ព្រោងព្រាត ទាក់ទង​នឹង​ករណី​ចោរ​ស្រី​ឆក់​ម្នាក់ ត្រូវបាន​ម្ចាស់​កាបូប​ដែល​គេ​ដឹងថា​ជា​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង ជិះឡាន​ដេញតាម និង​ជ្រុល​បុក​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង កាលពី​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់ គោក​ឃ្លាង ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​បានឃើញ​បែបនេះ គេ​សង្កេតឃើញថា មហាជន​ជាច្រើន​បានបង្ហាញ​ការគាំទ្រ ចំពោះ​ការស្លាប់​របស់​ចោរ​ស្រី​តែងខ្លួន​ប្រុស​នេះ ដោយ​ម្នាក់ៗ​សាធុ​បន់​ឲ្យ​ស្លាប់ទៅ ព្រោះតែ​ស្អប់ខ្ពើម​ទៅនឹង​អំពើ​ឆក់​ប្លន់ លួច​ទ្រព្យសម្បត្តិ​គេ​យ៉ាង​ស្រួលៗ ដោយ​មិនចេះ​គិត​ខំ​រកស៊ី​។ ជាមួយគ្នា​នោះ​ផងដែរ មនុស្ស​មួយចំនួន​ក៏​ហាក់​បង្ហាញ​ការមិនគាំទ្រ​នោះទេ ប្រសិនបើ​ជនរងគ្រោះ​រង​ការ​ឆក់ បែរជា​ត្រូវ​ជាប់ទោស​។​

​ទោះយ៉ាងណា បើ​ប្រភព​ច្បាស់ការ​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ សែន​សុខ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ​២០២០ លោក គង់ ខេមរា ចៅក្រម​ដែល​ទទួលរង​ការ​ឆក់​កាបូប​នេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​អធិការដ្ឋាន​ខ​ណ្ឌ បានរៀបចំ​សំណុំរឿង​បញ្ជូន ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា​។

​ដោយឡែក ក្រឡេក​មក​មើល​វីដេអូ​ពី​ទិដ្ឋភាព​ចោរ​ស្រី​នេះ​ឆក់​កាបូប លោក គង់ ខេមរា កាលពី​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ គឺ​ពិតជា​មិនធម្មតា​ទេ ខណៈ​ជិះ​ម៉ូតូ​ម្នាក់ឯង ហើយ​ហ៊ាន​ធ្វើ​សកម្មភាព​ទាំង​អ្នកដំណើរ​ជិះ​ឆ្លងកាត់​ខ្វែងខ្វាត់​។ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​យួរ សូម​ទស្សនា​វីដេអូ​ស្តែងៗ​ខាងក្រោម​ទាំងអស់គ្នា​៕ ដោយ​៖ លឹម ហុង​


spot_img
×