Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ចំនួន​៤ រួមគ្នា​ដុត​កម្ទេច​គ្រឿងញៀន​ជាង ២៣​គីឡូក្រាម នៅ​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង​៖ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន បានរួម​គ្នា​ធ្វើ​ពិធី​ដុត​កម្ទេច​គ្រឿងញៀន​ចំនួន​ជាង​២៣​គីឡូ​​ក្រាម ដែល​រឹបអូស​បាន​ពី​ជនសង្ស័យ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​។ ​ពិធី​នេះ បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ។​

​សម្រាប់​ខេត្ត​ទាំង​៤ ពិធី​រួមគ្នា​ដុត​កម្ទេច​គ្រឿងញៀន​មាន​ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន ដែលមាន​គ្រឿងញៀន​ទាំង​ប្រភេទ​គ្រាប់​និង​ម្ស៉ៅ ចំនួន​២៣.៦៤៧,០៨​ក្រាម ស្មើនឹង​៥៣១​សំណុំរឿង ខណៈ​ខេត្តបាត់ដំបង មាន​ចំនួន ១៦៩​សំណុំរឿង​។​

​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ថា បញ្ហា​គ្រឿងញៀន នៅតែ​បន្ត​ឲ្យ​មានការ​ព្រួយបារម្ភ​នៅ​កម្ពុជា ហើយ​រាជរដ្ឋាភិបាល ក៏បាន​ខិតខំ​យ៉ាងខ្លាំង​ផងដែរ ក្នុងការ​ដោះស្រាយ និង​លុបបំបាត់​នូវ​បញ្ហា​នេះ និង​ដើម្បី​លុបបំបាត់​នូវ​បញ្ហា​គ្រឿងញៀន គឺ​ពឹងផ្អែក​ទៅលើ​កត្តា​ចំនួន​៣ កត្តា​ទី​១ គឺ​ខ្លួនឯង​ផ្ទាល់​មិន​ប្រើប្រាស់​គ្រឿងញៀន បើកាលណា​មិនមាន​អ្នក​ប្រើ​ក្នុង​កន្លែង​ណាមួយ​ហើយ​នោះ ក៏​គ្មាន​ការ​ចែកចាយ​ជួញដូរ​នោះដែរ​។ កត្តា​ទី​២ ត្រូវមាន​ការចូលរួម​ពី​សហគមន៍ ដែលមាន​ទាំង​ការយល់ដឹង​ពី​គ្រោះថ្នាក់ នៃ​គ្រឿងញៀន ទោសទណ្ឌ​នៃ​បទល្មើស និង​ការរាយការណ៍​ពី​បញ្ហា​នេះ​ទៅ​សមត្ថកិច្ច ។ កត្តា​ទី​៣ វិធានការ​យ៉ាង​ម៉ឺងម៉ាត់ របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ​ក្នុងការ​ទប់ស្កាត់ បង្ក្រាប​មិន​ឲ្យ​មាន​ការរីក​រាលដាល នៃ​អ្នកប្រើប្រាស់ ហើយ​ត្រូវ​អនុត្ត​ចាប់​ឲ្យ​បាន​នូវ​មេខ្លោង​ជួញដូរ​ចែកចាយ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​នគរបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​លើកឡើងថា មួយ​ឆមាស ដើមឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ៤៧៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៨៩១​នាក់ (​ស្រី​២៦​នាក់​) ។ ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ២.៣៥២​គ្រាប់ គ្រឿងញៀន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១០.៦៦៩,៣៥​ក្រាម គ្រឿងញៀន​អ៊ិ​ច​ស្ដា​ស៊ី​ចំនួន ២០,៣៤​ក្រាម កេ​តា​មីន ៨,៧០​ក្រាម ដើម​កញ្ឆា​ស្រស់​ចំនួន ១.៨០១​ដើម អាវុធខ្លី ១​ដើម រថយន្ត​ធុន​តូច ៩​គ្រឿង ម៉ូតូ ៧៦​គ្រឿង​និង​ទូរស័ព្ទដៃ ២៦២​គ្រឿង និង​វត្ថុតាង​ផ្សេងៗ​ទៀត ៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×