Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តារ​ម៉ា​ត នៅ​ទីតាំងនៅ​ស្ថានីយ​ប្រេង​កាល់​តិច​បូកគោ ត្រូវ​បិទ​មិនឱ្យ​សាធារណជន​ចូល ចំ​ថ្ងៃ​ខួប​គម្រប់​បួន​ឆ្នាំ នៃ​ការបាញ់​ស្លា​ប់លោក កែម ឡី​

spot_img

​ភ្នំពេញ​៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​ប្រកាស​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ ជា​ខួប​គម្រប់​បួន​ឆ្នាំ នៃ​ការស្លាប់​របស់លោក​បណ្ឌិត កែម ឡី ដែល​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ទាំង​កណ្តាល​ថ្ងៃ នៅឯ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ក្នុង​រាជធានី​ភ្នំពេញ​។

​នៅ​ថ្ងៃទី​១០​ខែកក្កដា​នេះ ស្តារ​ម៉ា​ត ដែលមាន​ទីតាំងនៅ​ស្ថានីយប្រេងឥន្ធនៈ ត្រូវបាន​បិទ​មិនឱ្យ​សាធារណជន​បាន​ចូល​ឡើយ​។ ទីតាំង​នោះ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​វត្ត​មាននៃ​កងកម្លាំង​នគរបាល ដែល​បានដាក់​រនាំង​ការពារ ហាម​មិនឱ្យ​នរណាម្នាក់​ប្រារព្ធ​ពិធី​រំលឹក​ខួប នៃ​ការស្លាប់​របស់លោក​បណ្ឌិត កែម ឡី ដែលជា​កន្លែង ដែល​លោក​បាន​ស្លាប់​នៅ​ទីនោះ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ មាន​ក្រុមយុវជន យុវនារី​ចំនួន​២៦ អង្គ​/​នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ​ចំនួន ០៩​អង្គ ដែល​មកពី​គ្រប់ទិសទី បានមក​រៀបចំ​ពិធីបុណ្យ​រំលឹក​ខួប​៤​ឆ្នាំ នៃ​ការស្លាប់​របស់លោក កែម ឡី ដែល​បានរៀបចំ​ធ្វើ​នៅផ្ទះ​ម្តាយបង្កើត​លោក កែម ឡី ស្ថិតក្នុង​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។
​ផ្ទុយទៅវិញ​ក្រុមយុវជន យុវនារី និង​ព្រះសង្ឃ មិន​ត្រឹមតែ​ចូលរួម​ធ្វើបុណ្យ​ទេ ថែមទាំង​ដង្ហែរ​ក្បួន​មាន​ទាំង​រូបថត​លោក កែម ឡី បដា​ផ្សេងៗ ព្រមទាំង​ចែក​សៀវភៅ បន្តោង​សោមាន​រូបលោក កែម ឡី ចេញពី​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​ទៅកាន់​ទី​រួម​ខេត្តតាកែវ ដោយ​មិនបាន​ជូនដំណឹង ឬ​ស្នើសុំ​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះទេ និង​ព្យាយាម​ដង្ហែរ​ក្បួន​ចូលក្នុង​ផ្សារ​ធំ​តាកែវ​ទៀតផង ។​

​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សូម​ធ្វើការ​ឆ្លើយតប​ចំពោះ​សាធារណជន ដែល​និយម​តាមដាន​បណ្តាញ​សង្គម Facebook អំពី​ការរិះគន់ និង​ចោទប្រកាន់ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ថា បាន​ប្រើប្រាស់​កម្លាំង និង​មធ្យោបាយ​រារាំង គាប់សង្កត់​មិនឱ្យ​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​រៀបចំ​រំលឹក​ខួប​០៤​ឆ្នាំ របស់លោក កែម ឡី កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ ។

ក្នុងន័យនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​កាតព្វកិច្ច​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់ និង​មិនបាន​ធ្វើការ​រារាំង បង្ក្រាប​ទៅលើ​ក្បួន​ដង្ហែរ​ដូច​ការចោទប្រកាន់​នោះឡើយ ដោយ​គ្រាន់តែ​ស្នើរ​សុំ​ដល់​ក្រុម​ព្រះសង្ឃ ដែល​ដឹកនាំ​ក្បួន​ដង្ហែរ​ឱ្យធ្វើ​ការស្នើរ​សុំច្បាប់​ជាមុន និង​មិនត្រូវ​ធ្វើឱ្យប៉ះពាល់​សណ្តាប់​ធ្នាប់ ជាពិសេស​មិន​អនុញ្ញាតឱ្យ​ដង្ហែរ​ក្បួន​ចូលក្នុង​ផ្សារ​ធំ​តាកែវ ដើម្បី​បង្ការ​នូវ​ហានិភ័យ​ផ្សេងៗ និង​ការពារ​ផលប្រយោជន៍​អាជីវករ ដែល​កំពុង​ប្រកប​អាជីវកម្ម ព្រោះ​អាចមាន​ក្រុម​ឆ្លៀតឱកាស​កេងចំណេញ​ផលប្រយោជន៍ និង​អាចមាន​ចោរកម្ម​កើតឡើង​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​សិទ្ធ​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់​កម្លាំង មធ្យោបាយ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​ត្រៀម​បង្ក្រាប​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងឡាយណា​ដែល បង្ករ​ឱ្យមាន​ចលាចល ប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​មូលដ្ឋាន​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ នេះ​ក្រុម ខ្មែរ​ថាវរៈ ស​ម្ព័​ន​និស្សិត​បញ្ញវ័ន្ត​ខ្មែរ រួមសហការ​ជាមួយ​ក្រុមយុវជន​សក​ម្ម​ជន​បរិស្ថាន បាន​ជួបជុំគ្នា​ដើម្បី​រំលឹក​ខួប​នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម​ឡី ប៉ុន្តែ​រដ្ឋបាល​ខណ្ឌចំការមន បានចេញ​លិខិត​ហាមឃាត់​ការជួបជុំ​របស់​ពួកគេ ដែលជា​ការជួបជុំ​ប្រារព្ធ ពិធី​សាសនា​ការពារ​ដោយ​ច្បាប់​។​

​រដ្ឋបាល​ខណ្ឌចំការមន មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា​៖ ក្នុង​រយៈ ពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​សារព័ត៌មាន គម្រប់​ខួប​៤​ឆ្នាំ ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផ្សេងៗ នឹងមាន​ការ រៀបចំ​ពិធី​ជួបជុំ នៃ​មរណៈភាព​របស់លោក កែម ឡី ដែល​ត្រូវ ឆ្នាំ​២០២០ នៅ​បរិវេណ​ស្ថានីយ៍​ប្រេង​ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ​។ ធ្វើការ​ជួបជុំ​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១០ ខែកក្កដា នៅ​ស្ថា​នី​ប្រេងឥន្ធនៈ​កាល់​តិច ស្កប​បូកគោ ស្ថិតនៅ​ក្នុងភូមិ​១៣ សង្កាត់​ទន្លេបាសាក់ តាមរយៈ​ព័ត៌មាន​នេះ ម្ចាស់​ស្ថានីយ៍ ប្រេងឥន្ធនៈ​កាល់​តិច បានស្នើ​សុំ​មក​អាជ្ញាធរ​ឱ្យជួយ​ចាត់ វិធានការ​នានា ដើម្បី​ធានា​នូវ​ប្រក្រតីភាព​នៃ​ការប្រកប​អាជីវកម្ម សណ្តាប់ធ្នាប់​សាធារណៈ បាន​នូវ​ហានិភ័យ​នៃ អគ្គិភ័យ ដែល​អាច​កើតមាន​ជាយថាហេតុ នៅក្នុង​ស្ថានីយ៍​ប្រេង​។ ដោយ​យោងតាម​សំណូមពរ សន្តិសុខ នឹង​ធានា ខាងលើ ផ្អែក​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា រដ្ឋបាល​ខណ្ឌ នឹង​ចាត់វិធានការ​មិនឱ្យ​មាន​ការជួបជុំ​នៅ​ទីតាំង​ខាងលើ​ឡើយ ដោយ មូលហេតុ​ដូចខាងក្រោម ទី​១. មានការ​ស្នើសុំ​ពី​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច ទី​២. ដើម្បី​ធានាបាន នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ទី​៣៖ យោងតាម​ស្មារតី​នៃ​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម ដោយ​សន្តិវិធី អ្នក ចង់​សម្តែង​មតិ​ត្រូវ​ជួបជុំ​នៅ ទីលាន​ប្រជាធិបតេយ្យ​។ ទី​៤. ស្ថានភាព​ជំងឺ​កូ​វីដ​. ១៩ កំពុង​រីក​រាលដាល​ជា​សាកល ក្រសួងសុខាភិបាល បាន​បិទ​នូវ​ការជួបជុំ គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស​។ រដ្ឋបាល​ខណ្ឌ គ្មាន​ជម្រើស អ្វី​ក្រៅពី​ការអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ចំពោះ​ជន ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​។ រដ្ឋបាល​ខណ្ឌ សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹងចូលរួម​សហការ អនុវត្ត​ជាមួយ​រដ្ឋបាល​ខណ្ឌចំការមន ដើម្បី​សង្គមជាតិ យើង​។ អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕ ដោយ​៖​កូ​ឡាប


spot_img
×