Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែនការ​យុទ្ធសាស្ត្រ​ថវិកា ត្រូវបាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ច្បាស់លាស់ អំពី​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​

spot_img

​ខេត្តស្វាយរៀង​៖ លោក សុខ រស់ អភិបាលរង​ខេត្តស្វាយរៀង ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ​០០៤​សហវ ចុះ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ ២០២១-២០២៣ និង​សារាចរ​ណែនាំ​លេខ ០០៥ សហវ ស្តីពី​នីតិវិធី​បច្ចេកទេស​គ្រោង​ថវិកា ឆ្នាំ​២០២១ ជូន​រដ្ឋបាលខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ទាំងអស់​ក្នុង​ខេត្តស្វាយរៀង ដែល​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​។​

​លោក អភិបាលរង​ខេត្តស្វាយរៀង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ផែនការ​យុទ្ធសាស្ត្រ​ថវិកា គឺជា​មគ្គុទ្ទេសក៍ ហើយក៏​ជា​បច្ចេកទេស​ដ៏​សំខាន់ សម្រាប់​ណែនាំ​ដល់​រដ្ឋបាល​នីមួយៗ ក្នុងការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ រយៈពេល​បី​ឆ្នាំ​រំកិល (២០២១.២០២៣) ដោយ​ផ្សារភ្ជាប់​អាទិភាព​គោលនយោបាយ របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទៅនឹង​គោលដៅ​តាម​វិស័យ និង​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​៥​ឆ្នាំ ព្រមទាំង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​រដ្ឋបាល​នីមួយៗ ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការ​គ្រប់​និង​ប្រើប្រាស់​ថវិកា​ឲ្យ​ចំ​គោលដៅ និង​បម្រើ​ឲ្យ​សកម្មភាព​អាទិភាព​ពិតប្រាកដ របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ផែនការ​យុទ្ធសាស្ត្រ​ថវិកា និង​ក្លាយជា​ផែនការ​យុទ្ធសាស្ត្រ​រួម តាមរយៈ​ការធ្វើសមាហរណកម្ម​ផែនការ របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ការ​តម្រឹម​ជាមួយនឹង​អាទិភាព​តាម​វិស័យ នៃ​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ (​មន្ទីរជំនាញ​រាជធានី​ខេត្ត​) ដើម្បី​ប្រើប្រាស់​ធនធាន ដែលមាន​កម្រិត​ក្នុងការ​សម្រេច​ឲ្យ​បាន​សមិទ្ធផល​ជា​អតិបរមា​។ ដូច្នេះ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ត្រូវបាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ច្បាស់លាស់ អំពី​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឆ្នាំ​២០១៩.២០២៥ ទៅតាម​រចនាសម្ព័ន្ធ​កម្មវិធី​និង​គោលនយោបាយ ដែល​នឹង​រួមចំណែក​សម្រេច​អាទិភាព គោលនយោបាយ​តាម​វិស័យ របស់​រដ្ឋបាល​នីមួយៗ​។​

​លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ដោយឡែក​គម្រោង​ថវិកា​របស់​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ គឺ​ស្ថិតក្នុង​ដំណាក់កាល​មួយ ដ៏​មាន​សារសំខាន់​បំផុត សម្រាប់​បញ្ជ្រាប​ជំរុញ និង​ពង្រីក​ការអនុវត្ត​សកម្មភាព​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ឲ្យ​ដល់​បណ្ដារ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ដែល​បោះ​ទីតាំងនៅ​មូលដ្ឋាន និង​ជា​ខ្សែបណ្ដោយ​ថ្នាក់ជាតិ​។​

​លោក​បាន​បន្តថា ការផ្សព្វផ្សាយ​សារាចរ​នេះ និង​ផ្ដល់ឱកាស និង​ពេលវេលា​គ្រប់គ្រាន់ សម្រាប់​ឈ្វេងយល់ និង​ទទួល​នូវ​ពុទ្ធិ​បន្ថែម លើ​ការងារ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​រាជធានី ខេត្ត និង​នីតិវិធី​បច្ចេកទេស នៃ​កា​រៀបចំ​គម្រោង​ថវិកា​ឆ្នាំ​២០២១​។ ជាពិសេស​យើង​ទទួលបាន​គម្រោង​ចំណូល​ចំណាយ​ថវិកា​ឆ្នាំ​២០២១ កាន់តែ​សុ​ក្រិត​គ្រប់​ជ្រុងជ្រោយ និង​មាន​លក្ខណៈ​ប្រាកដនិយម​ផ្សារភ្ជាប់​ទៅនឹង​គោលបំណង គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​ទទួលបាន​លទ្ធផល​ជោគជ័យ តាម​ការរំពឹងទុក​៕​ដោយ​៖ វ៉ៃ​កូ​

   

spot_img
×