Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុ​មោទនា មាឃបូជា ថ្ងៃ​១៥​កើត ពេញ​បូណ៍​មី ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​31 ខែ​មករា ឆ្នាំ​2018

spot_img

ខេត្ត​ព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា ដើម្បី​រំលឹក​ដល់​ថ្ងៃ ​ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ ទ្រង់​ដាក់​ព្រះ​ជន្មាយុ​សង្ខា​រ ចំពោះ​បុព្វហេតុ ២​យ៉ាង​៖ ទ្រង់​ធ្វើ​ចតុរង្គ​មហាសន្និបាត និង ទ្រង់​ដាក់​ព្រះ​ជន្មាយុ​សង្ខា​រ​។​

​បុណ្យ​មាឃបូជា គឺជា​បុណ្យ​មួយ ក្នុង​បណ្ដា​បុណ្យ​ធំៗ​ទាំងឡាយ ក្នុង​ព្រះពុទ្ធ​សា​នា ដែល​ប្រទេស​កាន់​ព្រះពុទ្ធសាសនា លើ​ពិភពលោក តែងតែ​ប្រារព្វ​ធ្វើ​ពុំ​ដែល​អាក់ខាន​ឡើយ​ជា​រៀងរាល់ឆ្នាំ​។​

​ពិធីបុណ្យ​នេះ​រៀបចំឡើង ដើម្បី​រំលិក​ដល់​ថ្ងៃ ជា​មហា​មង្គល​ទាំងពីរ នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ដែល​ទ្រង់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ផង និង​ថ្ងៃ​ប្រជុំ​ចតុរង្គ​មហាសន្និបាត នៃ​ព្រះអរហន្ត​ទាំង ១២៥០​អង្គ​ផង​។​

​ងាក​មក​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ ឆ្នាំនេះ រដ្ឋបាល​ខេត្ត​ដឹកនាំ​ដោយ ឯកឧត្តម យន្ត មីន អភិបាល នៃណៈ​អភិបាលខេត្ត​ព្រះសីហនុ និង ដោយ​មាន​ការ​និមន្ដ​ចូលរួម​ពី ព្រះ​តេជគុណ ប៊ុន ណេង ព្រះគ្រូ​ចៅអធិការ​វត្ត​ឥន្ទ​ញ្ញាណ សង្កាត់​លេខ​៣ ក្រុង ខេត្ត ព្រះសីហនុ បាន​រៀបចំ​ប្រារព្វ​ពិធី​បុណ្យ​មាឃបូជា និង​ប្រព្រឹត្តទៅ​នៅ​វត្ត​ឥន្ទ​ញ្ញាណ ត្រូវ​ចំ​ថ្ងៃ​១៥​កើត ពេញ​បូណ៍​មី ខែ​មាឃ ឆ្នាំរកា​នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​31 ខែ​មករា ឆ្នាំ​2018 ដើម្បី​ធានា​ចាត់តាំង​ពិធី​បុណ្យ​មាឃបូជា នេះ​អោយបាន​ល្អ​ប្រសើរ​។

​ពិធីបុណ្យ​នេះ ព្រះសង្ឃ គណៈកម្មកា​អាចារ្យ គណៈ​អភិបាលខេត្ត​ព្រះសីហនុ រួម​ជាមួយ​ពុទ្ធបរិស័ទ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ខេត្ត​ព្រះសីហនុ ជា​រៀងរាល់ឆ្នាំ បាន​រៀបចំ​ប្រារពវ​ធ្វើ​ពិធី​ដង្ហែរ​ជា​ក្បួន​ធម្មយា​ត្រា ទៅ​តាម​ដងផ្លូវ​សាធារណៈ​ក្នុង​ទីប្រជុំជន ដើម្បី​បង្ហាញ​អំពី​ភាព​រីកចំរើន​ព្រះពុទ្ធសាសនា​។​

​ពិធីបុណ្យ​នេះ​ដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ និង​ចាត់តាំង​អោយ​គ្រប់​មន្ទីរ​អង្គភាព​ស្ថាប័នរដ្ឋ ក្នុង​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត រៀបចំ​ពិធី​បុណ្យ​មាឃបូជា​នេះ ជា​ផ្លូវការ​នៅ​វត្ត​ឥន្ទ​ញ្ញាណ​ទៅតាម នៃ​ការ​ប្រារព្វ​តាម​កម្មវិធី​នៃ​បុណ្យ​៕ សីហា​

spot_img
×