Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​ទ្រើ​តៗ​! អ្នកមាន​ឥណ្ឌា​ម្នាក់នេះ ពាក់​ម៉ាស់​មាស ដើម្បី​ការពារ​វីរុស​កូ​រ៉ូ​ណា មានតម្លៃ​រហូតដល់​ទៅ​…. (​វីដេអូ​)

spot_img

​អ្នកជំនួញ​ជនជាតិ​ឥណ្ឌា​ម្នាក់ បាន​កំពុង​ធ្វើ​ឲ្យ​ប្រជា​អ៊ីនធឺណិតនៅ​ជុំវិញ​ពិភពលោក ផ្ទុះ​ការភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​តែម្តង ក្រោយពី​បានដឹងថា គាត់​បាន​ចំណាយ​ប្រាក់ ៤.០០០ ដុល្លារ ដើម្បី​ទទួលបាន​ម៉ាស​ធ្វើ​ពី​លោហៈ​ដ៏​មានតម្លៃ​។​

​លោក Shankar Kurhade អាយុ ៤៩ ឆ្នាំ​មកពី Pune បាន​ប្រាប់ AFP ថា “​វា​គឺជា​ម៉ាស​ស្តើង ហើយ​មាន​រន្ធ​ញើស​តូចៗ​ដែល​ជួយ​ឱ្យ​ខ្ញុំ​ដកដង្ហើម​បាន​”​។​

​លោក​បាន​និយាយថា “​មាន​បងប្អូន​យ៉ាងច្រើន បានមក​ស្នើសុំ​ខ្ញុំ​ដើម្បី​ថតរូប Selfie​។ ពួកគេ​ពិតជា​ភ្ញាក់ផ្អើល​ណាស់ នៅពេល​ពួកគេ​ឃើញ​ខ្ញុំ​ពាក់​ម៉ា​សមាស​នៅតាម​ផ្សារ​”​។​

Kurhade ដែលជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​រោង​ដែក​ឧស្សាហកម្ម បាន​ប្រាប់​កាសែត Indian Express ថា គាត់​មិនបាន​ធ្វើ​វា​ជា​សាធារណៈ​ទេ ប៉ុន្តែ​បាន​និយាយថា ម៉ាស​មុខ​នេះ​មិនមែនជា​ជម្រើស​ល្អ​បំផុត ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​វីរុស​នេះ​បានទេ​។​

​គាត់​បាន​សារភាព​ប្រាប់ AFP អំពី​ម៉ាស​ទម្ងន់ ៥៧ ក្រាម នេះ​ថា “​ខ្ញុំ​មិន​ប្រាកដ​ទេ​ថា​តើ​វា​មាន​ប្រសិទ្ធភាព ក្នុងការ​ការពារ​ខ្ញុំ​ពី​ការឆ្លង​មេរោគ​វីរុស​នេះដែរ​ឬទេ​” ។​

​អ្នកជំនួញ​រូបនេះ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​គាត់​កំពុង “​ប្រយ័ត្នប្រយែង​” ខ្លាំងណាស់ ចំពោះ​វីរុស​កូ​រ៉ូ​ណា​។​

​លោក​បាន​ប្រាប់​កាសែត Indian Express ទៀតថា “​វា​មិនមែនជា​មាស ឬ ម៉ាស​ក្រណាត់​ទេ ប៉ុន្តែ ការ​ឃ្លាតឆ្ងាយ​ពី​សង្គម និង​ការ​លាងដៃ ដែលជា​វិធានការ​ការពារ​យើង​គ្រប់គ្នា​ពី​ការឆ្លង​មេរោគ​នេះ​” ។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជិត ៧០០.០០០ នាក់ និង​មាន​មនុស្ស​ជិត ២ ម៉ឺន​នាក់​បាន​ស្លាប់​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nypost)


spot_img
×