Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាយ​ករណី​ថ្មី​ក្តៅ​ទៀតហើយ​! ជន​ស្លៀកពាក់​ស៊ីវិល​១​ហ្វូង​សៀត​កាំភ្លើងខ្លី​ពេញ​ចង្កេះ ចុះ​ចាប់​វ៉ៃ​ទាត់​ធាក់​ពលរដ្ឋ​យ៉ាង​ព្រៃផ្សៃ ចាំមើល​ចំណាត់ការ​ថ្នាក់លើ​? (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ករណី​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល វ៉ៃ​ទាត់​ធាក់​ប្រជាពលរដ្ឋ​ដែល​ត្រឹម​ជា​ជនសង្ស័យ ដែល​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​មិនទាន់​ទាំង​ស្ងប់​ស្រួលបួល​ផង ឥឡូវនេះ ឈានចូល​ករណី​មួយទៀត ឃើញ​ហើយ​ពិតជា​សាហាវព្រៃផ្សៃ​ខ្លាំងណាស់ ខណៈដែល​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​មួយក្រុម បាន​ព្រួត​វ៉ៃ​ទាត់​ធាក់​ទៅលើ​បុរស​ម្នាក់ បណ្តាល​ឲ្យ​បែកក្បាល​ដេក​ដួលសន្លប់​ស្តូកស្តឹង​នៅលើ​ថ្នល់​គួរ​ឲ្យ​អាសូរ​បំផុត​។​

​ជាមួយនឹង​ទង្វើ​ដែល​បាន​កើតឡើង​ដដែល​ជា​ដដែល​នេះ ឃើញថា​បាននិងកំពុង​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង រហូតដល់​ថ្នាក់​និយាយថា នេះ​ជា​អំពើ​អន្ធពាល​អាណាធិបតេយ្យ​ក្នុងសង្គម របស់​សមត្ថកិច្ច​ស្លៀក​ស៊ីវិល​មួយ​ក្តាប់​តូច ដែល​កំពុង​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​សេចក្តីថ្លៃថ្នូរ​ដល់​មន្ត្រី​យ៉ាងច្រើន ដែល​បាន​អនុវត្ត​ល្អ​ទៅតាម​ជំនាញ​ដែល​ទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ ដែល​ថ្នាក់លើ​មិនគួរ​ទុក​ឲ្យ​បន្ត​ដើរ​ធ្វើបាប​ប្រជាជន​បែបនេះ​ទៀតឡើយ​។​

​ក្នុងនោះ​ផងដែរ គេ​ក៏បាន​លើកឡើងថា អ្នក​កាន់​ច្បាប់​គេ​មិន​ធ្វើ​អ៊ីចឹង​ទេ ធ្វើ​របៀបនេះ​មានតែ​ពួក​បាត​សង្គម​, ប៉ូលិស​អនុវត្តន៍​បែបនេះ​គ្រោះថ្នាក់​ប្រជារាស្ត្រ​! បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​សាកល រីឯ​អ្នកប្រើប្រាស់ ឬ​ជនសង្ស័យ គឺជា​អ្នករងគ្រោះ​ប៉ុណ្ណោះ​។ ការធ្វើ​ទារុណកម្ម និង​សម្លាប់​ក្រៅច្បាប់ ដោយ​អះអាងថា​ខ្លួន​ជា​អ្នក​អនុត្ត​ន៍​ច្បាប់ នោះ​វា​ខុស​ហើយ​។ សូម​ពិចារណា​!!​។​

​បន្ថែម​លើ​នេះ​ផងដែរ មហាជន​ក៏បាន​រិះគន់ថា ថ្នាក់លើ​បានត្រឹមតែ​ចេញមុខ​បកស្រាយ​ហេតុផល អប់រំ និង​ណែនាំ​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​ប្រភេទ​នេះ​មិន​ខ្លាចញញើត ហើយ​បន្តធ្វើ​ទង្វើ​សាហាវព្រៃផ្សៃ​បែបនេះ ដែល​ធ្វើ​ឲ្យ​តម្លៃសង្គម​កាន់តែ​ចុះខ្សោយ​កាន់តែខ្លាំង​។​

​ជុំវិញ​នឹង​ករណីនេះ «CEN» រង់ចាំ​ការបំភ្លឺ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​៕ ដោយ​៖ លឹម ហុង

spot_img
×