Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​ស្គាល់គ្នា​តាម​ហ្វេ​ស​ប៊ុ​កសោះ ស្ត្រី​ម្នាក់​ហ៊ាន​ឲ្យ​បុរស​ម្នាក់ ខ្ចីលុយ​ជាង​៨​ពាន់​ដុល្លារ ហើយ​គេចខ្លួនបាត់

spot_img

​បន្ទាយមានជ័យ ៖​ស្ត្រី​ម្នាក់​បានមក​ប្តឹង​នគរបាល​ស្រុក​ភ្នំស្រុក ដើម្បី​ជួយ​ស្រាវជ្រាវ រក​ជន​ឆបោក​ម្នាក់ មក​ផ្តន្ទាទោស នៅវេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​សុក្រ ទី​១០ ខែកក្កដា ឆ្នាំ​២០២០​នេះ​។ ករណីនេះ​បានកើត​ឡើង ព្រោះតែ​ចង់បាន​ការប្រាក់​ខ្ពស់ ស្ត្រី​ម្នាក់ នៅ​ភូមិ​ប៉ោយចារ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាន​ចាញ់បោក​បុរស​ម្នាក់ ដែល​ធ្លាប់​ទំនាក់ទំនង​ស្គាល់គ្នា​តាម ហ្វេ​ស​ប៊ុ​ក​អស់​លុយ​ចំនួន​៨.១០០​ដុល្លារ ហើយ​បុរស​នោះ​គេចខ្លួនបាត់ ។​

​លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា ៖ ស្ត្រី​ដែល​រងគ្រោះ​ក្នុង​អំពើ​ឆបោក​នោះ ឈ្មោះ ដួង សុគន្ធា​វី ហៅ​ផួ​ង អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ប៉ោយចារ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទា​មានជ័យ ។​

​លោក​អធិការ​បាន​បញ្ជាក់ថា ៖ តាម​ការរៀបរាប់​បំភ្លឺ​ពី​ស្ត្រី​រងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​ស្គាល់​បុរស​នោះ​តាម​គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ វាសនា​អ្នករកស៊ី និង​មាន​ទំនាក់ទំនង ជាមួយគ្នា​អស់​រយៈពេល​ជិត​មួយឆ្នាំ​កន្លងមកហើយ គឺ​ទុកចិត្ត​រាប់អាន​គ្នា​ដូច​បងប្អូន​តែ​ពុំដែល​បានឃើញ និង​ស្គាល់មុខ​គ្នា​ផ្ទាល់​ទេ តែ​គេ​បាន​ប្រាប់ថា​នៅ​ខេត្តស្ទឹងត្រែង ។ បន្ទាប់មក​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ វាសនា​អ្នករកស៊ី បាន​ទាក់ទង​តាម​ទូរស័ព្ទ​ដែលមាន​លេខ ០៩៧ ២៦៨ ៤៣០០ ខ្ចីប្រាក់​គាត់​ចំនួន​៨.១០០​ដុល្លារ ដោយ​បុរស​នេះ បាន​និយាយ​ប្រាប់ថា ខ្លួនគេ​ដឹកឈើ​ចូលទៅ​ប្រទេស​វៀតណាម ត្រូវបាន​គេ​ចាប់ ហើយ​ក្នុង​លុយ​ចំនួន​៨.១០០​ដុល្លារ​នោះ គេ​ឲ្យ​ការប្រាក់​១​ថ្ងៃ​៥.០០០​បាត ដោយ​អាង​ថា​រាប់អាន​គ្នា និង​ទំនាក់ទំនង​គ្នា​ជិត​១​ឆ្នាំ ហើយ​គេ​ឲ្យ​ថ្លៃ​ការប្រាក់​ដល់​ទៅ​៥.០០០​បាត​ក្នុង​១​ថ្ងៃ​ផង​នោះ គាត់​ក៏​យល់ព្រម​ឲ្យ​ខ្ចី និង​វេរ​លុយ​តាម​វី​ង​ឲ្យ​គ្រប់​ចំនួន​៨.១០០​ដុល្លារ តាម​ដែល​គេ​ខ្ចី ។ លុះ​បាន​រយៈពេល​១​ថ្ងៃ ខ្លួន​បាន​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​ដដែល​មិន​ចូល ចំណែក​គណនី​ហ្វេ​ស​ប៊ុ​ក ក៏​ប្លុក​ចោល​អស់ ទើប​ដឹងខ្លួន​ថា​ចាញ់បោក​បុរស​នោះ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×