Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ឡិច​ស៊ី​ស RX300 បួង​ចង្កូត​ជ្រុល​ទៅបុក​ជាមួយនឹង​កង់​បី បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បើករថយន្ត RX300 មួយគ្រឿង​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ល្បឿន​លឿន រួច​ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ជាមួយនឹង​កង់​បី​ដឹក​ស្រា​បៀរ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​។​

​ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល ថ្ងៃ​សុក្រ ទី​១០ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​កង់​បី​ដឹក​ស្រា​បៀរ​មួយគ្រឿង អត់​ផ្លាកលេខ ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង មាន​គ្នា​ពីរ​នាក់ លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ គេ​ឃើញ​មាន​រថយន្ត​ប្រភេទ lexus RX300 ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2P1184 មួយគ្រឿង​ទៀត ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន​ស្រាប់តែ​ជិត​ដល់​ចំណុចកើតហេតុ ក៏បាន​បួង​ចង្កូត​ជ្រុល​ចូល​ទៅបុក​ម៉ូតូ​កង់​បី​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​អ្នកបើក​ម៉ូតូ​កង់​បី ធ្ងន់​ម្នាក់ រីឯ​២ នាក់​ទៀត បាន​លោត​ចេញពី​ម៉ូតូ​កង់​បី​មិនមាន​របួសស្នាម​ទេ ។​

​ចំណែកឯ​រថយន្ត​បាន​ក្រឡាប់​ផ្ងារជើង រួច​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​អស់ រោង​អ្នកតា​មួយ​ដើម​ផងដែរ ក្រោយពេល​កើតហេតុ​ភ្លាមៗ នោះ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើ​ឃាត់ខ្លួន ម្ចាស់​រថយន្ត​បាន​ម្នាក់​យកទៅ​សួ​នាំ រីឯ​ពី​នាក់​ទៀត រត់គេចខ្លួន​បាត់ស្រមោល​។​

​សមត្ថកិច្ច​មូល​ជំនាញ​ចរាចរណ៍​ក្រុង ចុះមក​ធ្វើការ​វាស់វែង យក​រថយន្តស្ទូច​មក​ស្ទូច​រ៉ឺម៉ក​ម៉ូតូ​កង់​បី និង​រថយន្ត lexus rx 330 យកទៅ​ស្នងការ​នគរបាល​ក្រុង រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​៕​ដោយ​៖ សា មេ​ត​


spot_img
×