Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹង​ជោក​បើក​ម៉ូតូ​កង់​បី ទៅ​វ៉ា​ជែង​រថយន្ត​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ​៖ ម្ចាស់​ម៉ូតូ​កង់​បី​ម្នាក់​ទើបតែ​ចេញពី​ផឹកស៊ី​ស្រាប់តែ​មកដល់​ផ្លូវ​២០០៤ ក៏បាន​វ៉ា​ជែង​រថយន្ត​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង និង​រងរបួស​ក្បាល​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៧ នាទី​យប់​ថ្ងៃ​សុក្រ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ២០០៤ ក្នុង​សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​បងប្រុស​ជនរងគ្រោះ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ គាត់​បាន​បើក​ម៉ូតូ​កង់​បី​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ​1HR 8073 បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​លិច មក​កើត​ក្នុង​ល្បឿន​លឿន ចេញពី​កម្ន​វិធី​ជួបជុំ​មិត្តភក្តិ​ផឹកស៊ី រួច​កម្មវិធី​ចប់​ក៏​វិល​មកវិញ​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ ២០០៤ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ គាត់​បាន​វ៉ា​ជែង រថយន្ត​មួយគ្រឿង​ទៀត​ដែល​មិន​ចាំ​ម៉ាក​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ក្រឡាប់​ផ្ងារជើង និង​រងរបួស​បែក​ថ្ងាស​។​

​អ្នករត់​ម៉ូតូ​កង់​បី មានឈ្មោះ ផាន់​សុ​ណា អាយុ ៣៦ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វី​ង ឃុំ​ក្រួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង មាន​ប្រពន្ធ កូន​មួយ មុខរបរ រត់​កង់​បី​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ដល់​រួច​ក៏បាន​ពិនិត្យមើល នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ឃើញថា​គាត់​មិនមាន​ប៉ះពាល់ ដល់​បងប្អូន​ប្រជាពលរដ្ឋ​​រួច​ក៏​ប្រគល់​កង់​បី​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ដោយ​៖​សា មេ​ត​



spot_img
×