Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ពីរ​គ្រឿង​បើក​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ទៀត​ក្រឡាប់​ផ្ងារជើង​ (វីដេអូ)

spot_img

​ភ្នំពេញ​៖​រថយន្ត​ព្រូស​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿ​ដល់​ផ្លូវបំបែក​ជា​បួន​មិន​បង្អង់​​ជ្រុល​ទៅបុក​គូទ​រថយន្ត​TOYOTA ReVO​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងា​ជើង​ ​រីឯ​រថយន្ត​ព្រូស​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​យ៉ាងដំណំ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ២ និង ១២ នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​សៅរ៍​ទី​១១ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ ១០០៣ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភព​ព័​ត៍​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត ម៉ាក TOY OTA ពណ៌​ស ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ (2BE 5458) ​ធ្វើដំណើ​មាន​គ្នា​៤ នាក់​ក្រុមគ្រួសារ​ក្នុងទិសដៅ​ពី​ជើង​មក ខាងត្បូង​បម្រុង​នឹង​ចូល​ផ្ទះ ស្រាប់តែ​មកដល់​ជិត​ចំណុចកើតហេតុ​ខាងលើ​គេ​បានឃើញ​រថយន្ត​ម៉ាក​ព្រូស មួយគ្រឿង​ទៀត​បើក​គ្នា​ម្នាក់ឯង ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ ​2R8562 ធ្វើដំណើ​ក្នុងទិសដៅ​ពី​លិច​មក ខាងកើត​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​បួង​ចង្កូត​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត ម៉ាក TOYOTA ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​ទៅខាង​ក្រឡាប់​ផ្ងារជើង​ឡើងលើ​។​

​ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​មិន​បង្ក របួសស្នាម​ទៅដល់​ភាគី​ណាមួយ​ទេ​រង​ការខូចខាត​តែ​សម្ភារ​និង​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់ រួច​ទាក់ទង​ទៅខាង​ជំនាញ​ឲ្យ​ចុះមក​វាស់វែង និង​ជួយ​សម្របសម្រួល ទៅលើ​ភាគី​ទាំងពីរ ចុងក្រោយ​ដោះស្រាយ​សង​ជា​សំណង​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ ដោយ​៖​សា មេ​ត​

spot_img
×