Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​នឹង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​លី​ប៉ង់​

spot_img

​ភ្នំពេញ ​៖​ ប្រទេស​កម្ពុជា​និង​លី​ប៉ង់ បន្ត​ពិភាក្សា​ដើម្បី​បន្ត​ជំរុញ​ឲ្យមាន​កិច្ចព្រមព្រៀ​ង​ជាមុនសិន ព្រោះថា​ដើម្បី​បង្កើតបាន​ឱកាស​ការងារ និង​សុវត្ថិភាព​នៃ​ការងារ នៅ​ប្រទេស​លី​ប៉ង់ ដោយសារ​តែ​ការងារ​នៅ​លី​បង់​មាន​គ្រប់ផ្នែក ដូចជា ផ្នែក​ឧស្សាហកម្ម ផ្នែក​សេវាកម្ម និង​ផ្នែក​ជំនួយការ​មេផ្ទះ​ជាដើម ។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អនុញ្ញត​អោយ​ក្រុម​ការងារ​ទំនាក់ទំនង​របស់​សាធារណរដ្ឋ​លី​បង់​ចូល​ជួបពិភាក្សា​ការងារ ដើម្បី​សុំ​យោបល់​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ថ្ងៃ​ចន្ទ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការក្រសួង​។​

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ បើសិនជា​យើង​មាន​កិច្ចសហប្រតិបត្តិការ​នេះ ជាមួយ​សាធារណរដ្ឋ​លី​បង់ ព្រោះថា​លី​បង់​ជា​ប្រទេស​មួយ​មាន​ការអភិវឌ្ឍន៍ ហើយ​ទន្ទឹមនឹងនេះ​យើង​អាច​ពង្រីក​ទៅ​ប្រទេស​ជិតខាង នៅក្បែរនោះ ដែល​ស្ថិតនៅ​ជាប់​អឺរ៉ុប​ថែមទៀត​។​នេះ​ជា​ការជំរុញ​ការបង្កើត​នូវ​ឱកាស​ក៏ដូចជា​បើកទូលាយ​ទីផ្សារ​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវជន​ដែលមាន​ចំណាប់អារម្មណ៍​។​

​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា ប្រទេស​ទាំង​ពីរ​ត្រូវ ពិភាក្សា​ដើម្បី​បន្ត​ជំរុញ​ឲ្យមាន​កិច្ចព្រមព្រៀ​ង​ជាមុនសិន ព្រោះថា​ដើម្បី​បង្កើតបាន​ឱកាស​ការងារ និង​សុវត្ថិភាព​នៃ​ការងារ យើង​ត្រូវតែ​មាន​ចុះ​កិច្ចព្រមព្រៀង​ជាមុនសិន​។ ការងារ​នៅ​លី​បង់​មាន​គ្រប់​ផ្នែក​ដូច​ប្រទេស​ដទៃ​ដែរ ដូចជា ផ្នែក​ឧស្សាហកម្ម ផ្នែក​សេវាកម្ម និង​ផ្នែក​ជំនួយការ​មេផ្ទះ​ជាដើម នេះ​ជា​ឱកាស​ការងារ​មួយ ដែល​យើង​ត្រូវខិតខំ។​

​លោក​លើកឡើង​ថា កន្លងមក​យើង​មាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​កាតា និង​អារ៉ាប់​សា​អូឌីត​។ ប្រសិនបើ​កម្ពុជា​បង្កើត​
​ទីផ្សារការងារ​ជាមួយ លី​បង់​បន្តទៀត ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​ធ្វើការ​នៅ​ទីនោះ​ដែរ​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់​ថា នេះ​ជា​ការបើកឱកាស​ការងា​រ​ថ្មី​មួយ​ទៀត​ដល់​បងប្អូន​ព​លករ ដែល​អាច​នឹង ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់ និង​មាន ឱកាស​ដើម្បី ចាប់​យក​មុខជំនាញ​ថ្មីៗ ដែល​ប្រទេស​ទាំងនោះ​ក៏​មាន​ការអភិវឌ្ឍ​ន៍ប​ច្ចេក​វិទ្យា​ថ្មីៗ ដែល​យើង នឹង​អាចឲ្យ​កម្លាំង​ពលកម្ម​របស់​យើង អាច​ទៅ​សិក្សា និង​ចេះ​នូវ​ជំនាញ​ទាំងនោះ ហើយ​ពេល​ត្រឡប់មកវិញ ពួកគេ​អាច​ក្លាយ​ជា​ធនធានមនុស្ស​សម្រាប់​បម្រើ​ឲ្យ​សំណូមពរ​នៃ​ទីផ្សារការ​ងារ ឬ​មួយ​បង្កើត​មុខរបរ​ការងារ​ថ្មី​នៅក្នុង​ប្រទេស​ជំរុញ​ការអភិវឌ្ឍន៍​ដើម្បី​ឈាន​ទៅ​គោលដៅ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ចំណូល មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការដោះស្រាយ​ទៅ​លើ​បញ្ហា​មុខរបរ​និង​ការងារ ជូន​ដល់​ប្រជាពលរដ្ឋ​យើង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

 

spot_img
×