Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​ល្បីៗ​៤​រូប ក្លាយជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន Vertalyca (វីដេអូ)

spot_img

(​ភ្នំពេញ​)៖ តារា​ល្បីៗ​ចំនួន​៤​រូប រួមមាន កញ្ញា ទេព បូ​ព្រឹក​, លោកស្រី កា​តុ​, Dj NaNa និង​លោក Sopheak (Youtuber) ត្រូវបាន​ជ្រើសរើស​ជា​ទូត​សុ​ឆន្ទៈ របស់​ក្រុមហ៊ុន Vertalyca ដែល​នាំចូល និង​ចែកចាយ​ផលិតផល​សាប៊ូកក់សក់ របស់​ប្រទេស​បារាំង នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន Vertalyca បានបង្ហាញ​មុខ​ទូត​សុ​ឆន្ទៈ​របស់ខ្លួន​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២០​។​

​លោកស្រី លី លី អគ្គនាយិកា​ក្រុមហ៊ុន Vertalyca បាន​អះអាងថា មូល​ហេតុដែល​លោកស្រី សម្រេច​ជ្រើសរើស​តារាង​ទាំង​៤​រូប ឲ្យ​ក្លាយជា​ទូត​សុ​ឆន្ទៈ​របស់ខ្លួន ព្រោះថា​ពួកគាត់​ទាំង​៤​នាក់ បាន​ឈរជើង​លើ​វិស័យ​សិល្ប​ជា​យូរ​មកហើយ ហើយ​សុទ្ធតែ​មានកេរ្ដិ៍ឈ្មោះ​ល្អៗ នៅក្នុង​សង្គម​។​

​លោកស្រី លី លី បាន​បន្ថែមទៀតថា គួបផ្សំ​ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន Vertalyca សុទ្ធតែ​មានគុណ​ភាពល្អ​ទៀត​នោះ គឺ​ពិតជា​សាក​សម​ខ្លាំង​បំផុត ជាមួយ​តារា​ទាំង​៤​ដួង​ខាងលើ​។ ក្រុមហ៊ុន​បាន​ឲ្យ​ពួកគាត់​សាកល្បង​ប្រើប្រាស់​រួចមកហើយ ដូច្នេះ​ពួកគាត់​ទទួលស្គាល់ថា សាប៊ូកក់សក់ និង​ប្រេង​បន្ទន់​សក់ របស់​ក្រុមហ៊ុន Vertalyca ពិតជា​មានគុណ​ភាពល្អ ទើប​ក្រុមហ៊ុន​អញ្ជើញ​ពួកគាត់​ជា​ទូត​សុ​ឆន្ទៈ​តែម្ដង​។​

​បើតាម​អគ្គនាយិកា​រូបនេះ សាប៊ូកក់សក់ ក្រុមហ៊ុន Vertalyca គឺអាច​ធានាបាន​ថា ពិតជា​មានគុណ​ភាពល្អ អាចជួយ​រាល់​បញ្ហា​ខូច​សក់ ជ្រុះ​សក់ ឡើង​ប្រេង និង​អង្គែរ ហើយ​សារធាតុ​ផ្សំ​ទៀតសោទ​មកពី​ប្រទេស​បារាំង វេច​ខ្ចប់​នៅ​ប្រទេស​ចិន​។​

​ដើម្បី​អបអរ​ការ​ក្លាយជា​ទូត​សុ​ឆន្ទៈ​របស់​តារា​ទាំង​៤​ដួង​នេះ ក្រុមហ៊ុន Vertalyca បានផ្ដល់​ជូន​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​របស់ខ្លួន ដោយ​ផ្ដល់នូវ​កាត​បញ្ចុះតម្លៃ​រហូតដល់​២០​ភាគរយ និង​មាន​សុពលភាព​ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១​។ បន្ថែម​ពីនេះ ដើម្បី​ក្លាយជា​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន ទំនាក់ទំនង​មកកាន់ Facebook Page: Vertalyca Cosmetics & Spa៕ ដោយ ៖ CEN

spot_img
×