Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អតីត​តារា​សម្តែង​ភាពយន្ត​ក្តៅ​សាច់​ហុងកុង ប្រកាសថា ប្តី​មហាសេដ្ឋី​របស់​កាត់​ក្ស័យធន​

spot_img

​អតីត​តារាង​សម្តែង​ក្នុង​ភាពយន្ត​ក្តៅ​សាច់​ហុងកុង អ្នកស្រី Veronica Yip បានធ្វើការ​បញ្ជាក់ថា ប្តី​មហាសេដ្ឋី​របស់​អ្នកស្រី​ឈ្មោះ Jeffrey Wu បាន​ក្ស័យ​ធន់​ហើយ​។ ប៉ុន្តែ​អ្នកស្រី​និយាយថា ស្ថានភាព​គ្រួសារ​របស់គាត់​មិន​ធ្ងន់ធ្ងរ ដូច​សេចក្តីរាយការណ៍​បានលើកឡើង​ឡើយ​។​

​គ្រួសារ​របស់លោក Wu រស់នៅ​កោះ Long Island ទីក្រុង​ញូវយ៉ក សហរដ្ឋ​អា​មេ​រិច​។​

​លោក Jeffrey Wu កាលពីមុន​មានទ្រព្យ​សម្បត្តិ​សរុប ១​ពាន់​លាន​ដុល្លា​។ គាត់​មាន​ផ្សារ​ទំនើប​ហុងកុង​នៅ​អា​មេ​រិច មាន​ភាគហ៊ុន​នៅក្នុង​ធនាគារ​ជាច្រើន ព្រមទាំង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​យន្តហោះ និង​ក្រុមហ៊ុន​អភិវឌ្ឍន​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ញូវយ៉ក​។​

​មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក Wu ជួប​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ ២០១៨​។ ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា ត្រូវបាន​គេ​ជឿជាក់ថា​បានធ្វើ​ឲ្យ​ដួលរលំ​ចក្រភព​របស់គាត់​។​

​លោក​បានដាក់​ពាក្យ​ក្ស័យធន ដែល​អនុញ្ញាតិ​ឲ្យ​កូនបំណុល​ទាំងអស់​ស្នើ​គម្រោង​រៀប​ផែនការ​ជាថ្មី ដែល​ធ្វើ​ឲ្យ​គាត់​អាច​សង់បំណុល​ដល់​ម្ចាស់បំណុល​ទាន់ពេល ខណៈដែល​ធ្វើ​ឲ្យ​ជំនួញ​របស់គាត់​នៅ​ដំណើរការបាន​។​

​នៅពេល​ទាក់ទង​ទៅ អតីត​តារា​សម្តែង​ក្តៅ​សាច់​រូប​នោះបាន​និយាយថា គាត់​មិន​រំពឹងថា​ជីវិត​បែប​ស៊ី​វិ​ល័យ​របស់​គ្រួសារ​គាត់​ផ្លាស់ប្តូរ​ច្រើន​នោះទេ​។​

​គាត់​និយាយ​ដូច្នេះ​ថា “​ដរាបណា​ការ​ក្ស័យធន​មិន​ប៉ះពាល់​ដល់​ជីវិត ឬ​ការស្លាប់ វា​មិនមែនជា​បញ្ហា​ធំ​នោះឡើយ​”​។​

“​ការដាក់​ពាក្យ​ក្ស័យធន​ដើម្បី​ការពារ​ខ្លួន មិនមែន​មានន័យថា​ពួកយើង​បាត់បង់​អ្វីៗ​ទាំងអស់​ឡើយ​។ រាល់​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ ចំណូល ទ្រព្យសម្បតិ្ត និង​ឡាន​របស់​ពួកយើង​ត្រូវបាន​លើកលែង​”​។​

​អ្នកស្រី​បន្ថែមទៀតថា ការដាក់​ពាក្យសុំ​ក្ស័យធន​គឺជា​ការអនុវត្ត​ទូទៅ​នៅក្នុង​សហរដ្ឋ​អា​មេ​រិច ហើយ​អ្នកស្រី​និយាយថា ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ក៏​ធ្លាប់​ដាក់​ពាក្យសុំ​ក្ស័យធន​ជាច្រើន​ដង​ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA


spot_img
×