Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ រស់​លើផ្លូវ​៨៧​គ្រួសារ ស្ម័គ្រចិត្ត​រុះរើ​សំណង់ មិន​រៀបរយ​លើផ្លូវ​សាធារណៈ និង​ព្រម​ទទួលយក​ដី​កម្មសិទ្ធិ​ស្របច្បាប់ នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​

spot_img

​ភ្នំពេញ​៖ បងប្អូន​ប្រជាពលរដ្ឋ​សហគមន៍​បន្ទាយ​ស្លឹក​ចំនួន ៨៧​ខ្នង​ផ្ទះ រស់នៅ​លើផ្លូវ​សាធារណៈ​លេខ​៤៣៤ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ស្ម័គ្រចិត្ត​ចូលរួម​រុះរើ​សំណង់​របស់ខ្លួន ជាមួយ​អាជ្ញាធរ​ដោយ​ស្មារតី សហការ និង​សប្បាយរីករាយ ដើម្បី​រៀបចំ​សម្ភារ និង​ដឹកជញ្ជូន​ទៅ​ទីតាំង​ដីឡូត៍​ថ្មី ទំហំ ៤​ម៉ែត្រ​គុណ​១៥​ម៉ែត្រ ក្នុង​មួយ​ខ្នង​ផ្ទះ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានរៀបចំ​ផ្តល់ជូន ស្ថិតនៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ​ពួកគាត់​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​មួយរយៈ​ក្នុងផ្ទះ ដែល​បានរៀបចំ​ទុក​ជូន ក្រោយ​ទទួលបាន​ការយល់ព្រម​ផ្តល់ជូន ដីឡូត៍​ទាំងនេះ ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តាមរយៈ​សំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​កន្លងមក ។​

​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ និង​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច ក្នុង​ការផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ពិតប្រាកដ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​រៀបចំ ចាត់ចែង​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ តាំងពី​ដំណាក់កាល​ចាប់ផ្តើម រៀបចំ​នីតិវិធី រហូត​ឈានដល់​ការរុះរើ​ដោយ​ស្ម័គ្រចិត្ត ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពេញចិត្ត​ទទួលយក​៕
​ដោយ​៖​កូ​ឡាប​

spot_img
×