Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់ និង​រអិល​បាក់​ដី​នៅ​នេ​ប៉ាល់ ផ្តាច់ជីវិត​មនុស្ស ២៣​នាក់ និង​ច្រើន​នាក់​ទៀត​បាត់​ខ្លួន​

spot_img

​មនុស្ស​យ៉ាងតិច​ចំនួន ២៣​នាក់​បាន​ស្លាប់ និង​ជា​ច្រើ​នាក់​ទៀត​បាត់​ខ្លួន នៅក្នុង​គ្រោះទឹកជំនន់ និង​រអិល​បាក់​ដី ដែល​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងលិច​ប្រទេស​នេ​ប៉ាល់​។ នេះ​បើតាម​មន្ត្រី​បញ្ជា​ក់នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​មនុស្ស ៩​នាក់​បាន​ស្លាប់ និង​ជាង ៣០​នាក់​បាន​បាត់​ខ្លួន នៅក្នុង​ស្រុក Myagdi ដែលមាន​ចំងាយ​ប្រមាណ ២០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី Kathmandu កន្លែង​ដែល​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​បំផ្លាញ​កាលពី​ថ្ងៃ​សុក្រ​។​

​មន្ត្រីរដ្ឋបាល​ស្រុក លោក Gyan Nath Dhakal បាន​និយាយថា “​ចំនួន​អ្នកស្លាប់ ត្រូវគេ​រំពឹងថា​នឹង​កើនឡើង ខណៈដែល​ក្រុម​ជួយសង្គ្រោះ​បាន​ទៅដល់​តំបន់​ដាច់​ស្រ​យ៉ា​ល​ដើម្បី​ស្វែងរក​ជនរងគ្រោះ​”​។​

​មនុស្ស​ចំនួន ៥០​នាក់​ត្រូវបាន​ជម្លៀសចេញ​យកទៅ​កន្លែង​មាន​សុវត្ថិភាព​ដោយ​យន្តហោះ​។​

​នៅក្នុង​ស្រុក Kaski មាន​មនុស្ស ៧​នាក់​ស្លាប់ ខណៈដែល ៧​នាក់​ទៀត​ស្លាប់​នៅក្នុង​ស្រុក Jajarkot​។ អាជ្ញាធរ​កំពុង​បន្ត​ស្វែងរក​មនុស្ស​ជាច្រើន​នាក់​ដែល​កំពុង​បាត់​ខ្លួន​។​

​សូមបញ្ជាក់ថា ការ​រអិល​បាក់​ដី និង​គ្រោះទឹកជំនន់​តែង​កើតមាន​ជា​ញឹកញាប់​នៅក្នុង​តំបន់ភ្នំ​នៃ​ប្រទេស​នេ​ប៉ាល់ អំឡុង​រដូវ​ម៉ូ​សុង​ចន្លោះ​ពី​ខែមិថុនា ដល់ក​ញ្ញា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×